ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង សុខណាង ជួបសំណេះសំណាលជាមួយសមាជិកបក្សទើបចូលថ្មីចំនួន ៣២៧រូប នៅឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសមាជិកបក្សទើបចូលថ្មីចំនួន ៣២៧រូប នៅឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា : នាព្រឹកថ្ងៃសៅរិ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសមាជិកបក្សទើបចូលថ្មីចំនួន ៣២៧រូប ស្រ្តី១៦៣រូប នៅឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានការចូលរួមពី លោក ហង្ស វិចិត្រ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានក្រុមការងារយុវជនគណបក្សចុះជួយស្រុកស្វាយជ្រំ និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង លោក អនុប្រធាន-សមាជិកក្រុមការងារយុវជនគណបក្សខេត្តផ្សេងទៀត។ ទន្ទឹមនឹងនេះ លោកប្រធានបានដឹកនាំគូសបង្ហាញសន្លឹកឆ្នោតគំរូ ដោយគូសលេខទី១៨ គណបក្សប្រជាជនកម្ពុជា និងបានអនុញ្ញាតសមាជិកអង្គពិធីគូសសាកល្បងនៅលើសសន្លឹកឆ្នោតគំរូផង ដែលជាលទ្ធផល សមាជិកពិធីបានគូសសន្លឹកឆ្នោតគំរូ ត្រឹមត្រូវទាំងអស់។ លោកនិងក្រុមការងារបាននាំយកនូវថង់យូរគណបក្ស មី ត្រីខ និងថវិកា ដែលជាអំណោយចែកជូនសមាជិកគណបក្ស និងផ្តល់ជូនគណបក្សឃុំសម្រាប់បម្រើឲ្យដល់ការងារយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ៕


ដោយ ៖ សហការី


ចែករំលែក៖