ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការបណ្តោះអាសន្នប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) និងប្រព័ន្ធអេឡិចត្រូនិកគយ (e-Customs) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២១:៣០នាទី រហូតដល់ម៉ោង ២៣:៣០នាទី ដើម្បីធ្វើការថែទាំ និងពង្រីកមុខងារប្រព័ន្ធ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា (អគរ) នឹងផ្អាកដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(ASYCUDA) និងប្រព័ន្ធអេឡិចត្រូនិក- គយ(e-Customs) ជាបណ្តោះអាសន្ន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង២១:៣០ រហូតដល់ ម៉ោង ២៣: ៣០ ដើម្បីធ្វើការថែទាំនិងពង្រីកមុខងារប្រព័ន្ធ។
ក្នុងន័យនេះ សូមអ្នកប្រើប្រាស់ប្រព័ន្ធទាំងអស់មេត្តាចាកចេញពីប្រព័ន្ធទាំងពីរឱ្យបានមុនពេល វេលាកំណត់ខាងលើ ចៀសវាងមានបញ្ហានានាជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសធុរជនពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព ៕
ដោយ ៖ សិលា