ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ិកបញ្ជូនកម្លាំងជាង១.០០០នាក់ដើម្បីជួយសង្គ្រោះប៉ូលិស១៦នាក់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង

ចែករំលែក៖

ប្រទេសម៉ិចស៊ិកបានប្រមូលផ្តុំកម្លាំងសន្តិសុខជាង 1.000 នាក់នៃកងកម្លាំងសន្តិសុខសហព័ន្ធនិងរដ្ឋដើម្បីធ្វើប្រតិបត្តិការដ៏ធំមួយសម្រាប់ស្វែងរកមន្ត្រីប៉ូលិស16នាក់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងរដ្ឋ Chiapas ភាគខាងត្បូងម៉ិចស៊ិក។
អាជ្ញាធរម៉ិចស៊ិកបាននិយាយនៅថ្ងៃទី 28 ខែមិថុនាថា សមាជិកសន្តិសុខជាង 1.000 នៃកងកម្លាំងសន្តិសុខសហព័ន្ធនិងរដ្ឋត្រូវបានប្រមូលផ្តុំដើម្បីធ្វើប្រតិបត្តិការដ៏ធំមួយសម្រាប់ស្វែងរកមន្ត្រីប៉ូលិសចំនួន 16 នាក់នៅភាគខាងត្បូងរដ្ឋ Chiapas ដែលត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងមួយថ្ងៃមុន។
ការចាប់ជំរិតនេះបានកើតឡើងនៅលើផ្លូវហាយវេ៉ដែលតភ្ជាប់ទីក្រុង Ocozocautla និងទីក្រុង Tuxtla Gutierrez ដែលជារដ្ឋធានីនៃរដ្ឋ Chiapas ដែលមានចម្ងាយប្រហែល 700 គីឡូម៉ែត្រភាគនិរតីនៃទីក្រុងម៉ិចស៊ិក។
បុរសប្រដាប់អាវុធមួយក្រុមបានឈប់រថយន្តក្រុងដែលដឹកមន្ត្រីរដ្ឋបាលនៃនាយកដ្ឋានប៉ូលិសរដ្ឋចំនួន 33 នាក់ ។ ក្រុមចាប់ជំរិតបានដោះលែងស្ត្រី 17 នាក់ ប៉ុន្តែបានចាប់ខ្លួនបុរស 16 នាក់នៅក្នុងរថយន្ត។
ប្រធានាធិបតីម៉ិចស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសមិនអត់ឱនចំពោះអ្នកចាប់ជំរិតនោះឡើយ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ លោកប្រធានាធិបតី Lopez Obrador បាននិយាយថា លោកបានបញ្ជាឱ្យជួយសង្គ្រោះអ្នកដែលត្រូវបានចាប់ពង្រត់។
លោកបាននិយាយថា អ្នកចាប់ជំរិតធ្វើការនៅពន្ធនាគារក្បែរនោះ ហើយឧប្បត្តិហេតុនេះទំនងជាទាក់ទងនឹងជម្លោះរវាងក្រុមឧក្រិដ្ឋជន។ យោងតាមសេវាសន្តិសុខ ជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួននៅជិតតំបន់ដែលចាប់ជំរិត ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានស្គាល់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយម៉ិចស៊ិកបានផ្សាយវីដេអូនៃជនរងគ្រោះដែលត្រូវបានឃុំខ្លួន។ ជនរងគ្រោះម្នាក់បាននិយាយថា ជនចាប់ជំរិតទាមទារឱ្យបណ្តេញមន្ត្រីសន្តិសុខបីនាក់ចេញ ឬឱ្យមន្ត្រីខ្លួនឯងចុះចេញពីតំណែង៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖