ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា: ក្នុងនាមអ្នកទទួលបន្ទុកវិស័យពិការភាព ខ្ញុំសូមចូលរួមអបអរសាទរចំពោះប្អូនប្រុស ចាប តូ ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខងារជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោករដ្ឋលេខាធិការ បន្តថា , ខ្ញុំពិតជាមានមោទនៈភាព ជាមួយឯកឧត្តម ចាប តូ និងសូមជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យបន្ថែមទៀត។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ខ្អង់ខ្ពស់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានផ្តល់ការសណ្តោសប្រណី និងលើកទឹកចិត្តដល់ប្អូនប្រុស ចាប តូ ដែលជាជនមានពិការភាពភ្នែកសងខាងឱ្យទទួលបាននូវមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ ៕
ដោយ ៖ សិលា