ព័ត៌មានទាន់ហេតុការណ៍៖

Tottenham ទិញបានខ្សែបម្រើ James Maddison ពី Leicester ក្នុងកិច្ចព្រមព្រៀង៤០លានផោន

ចែករំលែក៖

ក្លិបមាន់ខ្នាយមាស Tottenham បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេស James Maddison ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃ៤០លានផោនលានពី Leicester City។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងប្រកួតចំនួន៣ដងសម្រាប់ក្រុមអង់គ្លេស និងបានជួយក្រុម Leicesterលើកពាន FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេកាលពីឆ្នាំ២០២១។

គាត់បានបង្ហាញខ្លួន២០៣ប្រកួតឱ្យ Leicester បន្ទាប់ពីផ្ទេរពី Norwich ក្នុងឆ្នាំ២០១៨ ក្នុងតម្លៃខ្លួនប្រហែល២០លានផោន។ Maddison ស៊ុតបញ្ចូលទីបាន១០គ្រាប់នៅ Premier League កាលពីរដូវកាលមុន ប៉ុន្តែមិនអាចជួយក្លិបបានទេ ដោយបានធ្លាក់ទៅការកាត់ចោលទៅលេងនៅក្របខ័ណ្ឌ Championship រដូវកាលក្រោយនេះ។

Maddison កើតនៅ Coventry ស៊ុតបញ្ចូលទីបាន៥៥គ្រាប់ និងផ្តល់ជំនួយ៤១ដងសម្រាប់ Leicester ហើយទម្រង់លេងរបស់គាត់នឹងក្លាយជាការបន្ថែមស្វាគមន៍ចំពោះក្រុម Spurs ដែលខ្វះកីឡាករលំដាប់កំពូលចាប់តាំងពីការចាកចេញរបស់ Christian Eriksen ក្នុងឆ្នាំ២០២០។ជាមួយគ្នានេះក្លិបសារិកាព្រៃ Newcastle ក៏ធ្លាប់បានព្យាយាមចុះហត្ថលេខាលើ Maddison ប៉ុន្តែហាក់ដូចជាបានបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅ Sandro Tonali របស់ AC Milan នៅរដូវក្តៅនេះ។

Tottenham បានចុះហត្ថលេខាលើអ្នកចាំទីអ៊ីតាលី Guglielmo Vicario ពីក្រុម Empoli របស់ Serie A កាលពីថ្ងៃអង្គារ ហើយបានធ្វើឱ្យខ្សែបម្រើស៊ុយអែត Dejan Kulusevski ផ្ទេរពី Juventus ជាអចិន្ត្រៃយ៍ចាប់តាំងពីការមកដល់របស់អ្នកចាត់ការថ្មីលោក Ange Postecoglou។

Spurs នឹង​ចង់​រក្សា​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ដោយ​ក្លិប Bayern Munich នឹង​ដាក់​សំណើ​បន្ថែម​សម្រាប់​កីឡាករ​វ័យ២៩ឆ្នាំរូបនេះ។ កាលពីថ្ងៃពុធមានរបាយការណ៍ថា Bayern បានដេញថ្លៃ៧០លានផោនសម្រាប់ប្រធានក្រុមអង់គ្លេស ប៉ុន្តែប្រភព Tottenham បានបដិសេធថាវាមិនបានទទួលទេ។ ទន្ទឹមនឹងនេះដែរខ្សែបម្រើ Harry Winks របស់ Spurs ទំនងជាមិនចូលរួមជាមួយ Maddison ទេ ដែល Winks ខិតទៅជិតការផ្ទេរទៅ Leicester ក្នុងតម្លៃ១០លានផោន។

Maddison ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ចាកចេញ​ពី Leicester បន្ទាប់​ពី​ត្រូវ​កាត់​ចោល​ទៅ​កាន់​ក្រប​ខ័ណ្ឌ Championship ដោយ Youri Tielemans បាន​យល់ព្រម​រួច​ហើយ​ក្នុង​ការ​ចូលរួម​ជាមួយ Aston Villa ក្នុង​ការ​ផ្ទេរ​ដោយមិនមានតម្លៃខ្លួន។ ក្រុម Leicester នឹងត្រូវប្រឈមមុខជាមួយគូប្រជែងក្នុងស្រុក Coventry ក្នុងការប្រកួតបើកឆាកនៃរដូវកាលក្រោយ២០២៣-២០២៤ នៅ Championship ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖