ព័ត៌មានទាន់ហេតុការណ៍៖

បារាំងដាក់ពង្រាយប៉ូលិស ៤០.០០០នាក់នៅទូទាំងប្រទេស ក្រោយការបាញ់សម្លាប់យុវជនម្នាក់ បង្កឱ្យមានកុបកម្ម

ចែករំលែក៖

នៅល្ងាចថ្ងៃទី 29 ខែមិថុនា ប៉ូលិស 40.000នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេសបារាំង បន្ទាប់ពីកុបកម្មដែលកើតចេញពីការបាញ់សម្លាប់យុវជនអាហ្វ្រិកខាងជើងម្នាក់បានរីករាលដាល។
ទីភ្នាក់ងារសារព័ត៌មាន Reuters របស់ចក្រភពអង់គ្លេសនៅថ្ងៃទី២៩ ខែមិថុនា បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin ថា នៅល្ងាចថ្ងៃដដែល ប្រទេសនេះនឹងដាក់ពង្រាយប៉ូលិសចំនួន៤ម៉ឺននាក់ បន្ទាប់ពីកុបកម្មបានរីករាលដាលពាសពេញប្រទេស ដោយមូលហេតុដើមចមមកពីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់ជាជនជាតិអាហ្វ្រិកខាងជើងនៅកន្លែងឈប់ចរាចរណ៍នៅជាយក្រុងប៉ារីស។
លោក Darmanin បាននិយាយថា “រដ្ឋត្រូវតែរឹងមាំក្នុងការឆ្លើយតបរបស់ខ្លួន យប់នេះប៉ូលិស 40.000 នាក់នឹងត្រូវបានប្រមូលផ្តុំ រួមទាំង 5.000 នាក់សម្រាប់តំបន់ប៉ារីស” ។ មុននេះ លោក Darmanin បាននិយាយថា កុបកម្មនេះ «មិនអាចអត់ឱនឱ្យបានទេ»។
នៅព្រឹកថ្ងៃទី២៧ មិថុនា (ម៉ោងក្នុងស្រុក) ប៉ូលិសបានបើកការបាញ់ប្រហារនិងបាញ់សម្លាប់យុវជនម្នាក់ពេលចូលរួមធ្វើចរាចរណ៍មិនគោរពភ្លើងសញ្ញាឈប់ ។

ជនរងគ្រោះមានឈ្មោះ Nahel M. មានដើមកំណើតនៅអាហ្វ្រិកខាងជើង រស់នៅក្នុងទីក្រុង Nanterre ជាយក្រុងប៉ារីស៕ ដោយ៖ ធីរីណា

រូបថត៖ AFP/TTXVN


ចែករំលែក៖