ភ្នំពេញ ៖ លោក ទេព ជាពោធិ អនុប្រធាន គណបក្សសង្គ្រោះជាតិប្រចាំប្រទេសហូឡង់ដ៏ និងជាគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិប្រចាំទ្វីបអ៊ឺរ៉ុប សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ នេះបើយោងតាមការបង្ហោះរបស់សម្ដេច លើប្រព័ន្ធ Telegram ផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា : ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍ចំពោះសំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកទេព ជាពោធិ អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលពេលនេះកំពុងរស់នៅប្រទេសហូឡងដ៏។
លោក ទេព ជាពោធិ បានសរសេរលើលិខិតផ្លូវការរបស់លោកយ៉ាងដូច្នេះថា : លិខិតសុំចូលរួមជីវភាពនយោបាយ
ខ្ញុំបាទឈ្មោះ ទេព ជាពោធិ ភេទប្រុស កើតថ្ងៃទី ០៧-០៥-១៩៧១។
តួនាទីឋានៈ បច្ចុប្បន ជាអនុប្រធាន គណបក្សសង្គ្រោះជាតិប្រចាំប្រទេសហូឡង់ដ៍និងជាគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិប្រចាំទ្វីបអ៊ឺរ៉ុប។
គោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
កម្មវត្ថុ : សំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថាខ្ញុំបាទ បានមើលឃើញភាពជោគជ័យនៃការដឹកនាំប្រទេសរបស់សម្ដេច ខ្ញុំបាទសូមសម្ដេចមេត្តាផ្តល់ឱ កាសឲ្យរូបខ្ញុំបាទបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានបំរើ ជាតិមាតុភូមិក្រោមដំបូលសន្តិភាព។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេចមេត្តាពិនិត្យនិងសម្រេចដោយក្ដីអនុគ្រោះ។
សូមសម្តេចតេជោរ មេត្តាទទួលនូវគារវភក្តីដ៍ខ្ពស់អំពីខ្ញុំបាទ៕
ដោយ ៖ សិលា