ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជាងជួសជុលរថយន្ត ឡើងបើកសាករថយន្តភ្លៀវ ចង់ដឹងខូចអ្វី ខណៈបើកបានប៉ុន្មានម៉ែត្រ រថយន្តផ្ទុះម៉ាសុីនឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក Range Rover  ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុង ខណៈជាងជួសជុលរថយន្ត ឡើងបើកសាករថយន្តភ្លៀវ ចង់ដឹងខូចអ្វី ពេលបើកបានប៉ុន្មានម៉ែត្រ រថយន្តផ្ទុះម៉ាសុីនឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ និង៣០ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៦ បត់ឆ្វេងចូលទៅកាន់ OCIC ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពីជាងជួសជុលរថយន្តដែលបានបើករថយន្តកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តរបស់ភ្ញៀវ ម៉ាក Range Rover ពណ៌ខ្មៅ គ្មានស្លាកលេខនោះទេ ដែលយកមកជួសជុល នៅយានដ្ឋានកន្លែងដែលគាត់ធ្វើការ គាត់បានឡើងបើករថយន្តនោះដើម្បីចង់ដឹងថារថយន្តនោះខូចអ្វី ខណៈបើកមិនបានប៉ុន្មានម៉ែត្រផងស្រាប់តែរថយន្ត ផ្ទុះម៉ាសុីន មូលហេតុដោយសារអស់ប្រេងម៉ាសុីន បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានយកបំពង់ពន្លត់អគ្គិភ័យ យកមកជួយបាញ់ពន្លត់ជាច្រើនបំពង់ នៅតែភ្លើងមិនរលត់ទៅវិញ ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ និង ពន្លត់អគ្គិភ័យយករថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍។

ភ្លាមៗ កម្លាំងសមត្ថកិច្ចបង្ការ និង ពន្លត់អគ្គិភ័យរបស់ ទីក្រុងជ្រោយចង្វារ បានយករថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿងមកដល់កន្លែងកើតហេតុ រួចធ្វើការបាញ់ពន្លត់ អស់ទឹកចំនួន២ឡាន ទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។ ដោយ អគ្គិភ័យបានបំផ្លាញរថយន្តស្ទើរតែទាំងស្រុង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ ៕

IMG_9534

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖