ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦២%

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ អោយដឹងថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៣,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៦២% ។ 

សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី សិស្ស និស្សិត នៅទូទាំងប្រទេសឱ្យបានជ្រាបថា៖ ការផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យសម្រាកចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបង្កលក្ខ ណៈងាយស្រួល ក៏ដូចជាទុកពេលវេលាឱ្យមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋក្នុងការត្រៀមខ្លួន និងទៅចូលរួម បោះឆ្នោតឱ្យបានច្រើនកុះករនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាជន នឹងត្រូវដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមការងារនឹងរៀបចំឱ្យ បានរួចរាល់ ដើម្បីធានាបានថាប្រជាជនអាចមកចាក់វ៉ាក់សាំងវិញបាននៅថ្ងៃទី២៥ ខែកក្កដា នេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖