ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ «បុរសម្នាក់ដែលហ៊ានហត់នឿយដើម្បីកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប អតីតគឺជាអភិបាលស្រុកបន្ទាយស្រីដ៏វ័យក្មេង និងមានប្រជាប្រិយភាពបំផុត បូកសមនឹងចំណេះដឹង សមត្ថភាព ចំណេះធ្វើ បទពិសោធន៍ ឧត្តមភាព ប្រកបដោយឆន្ទៈជាតិនិយម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ លោកបានបង្ហោះនៅលើ facebook , ផ្លូវការរបស់លោកយ៉ាងខ្លី ប៉ុន្តែមានន័យច្រើនដ៏ទូលំទូលាយ យ៉ាងដូច្នេះថា : 

«បុរសម្នាក់ដែលហ៊ានហត់នឿយដើម្បីកម្ពុជា»

• គាំទ្រឬប្រឆាំង ក៏បុរសម្នាក់នេះនៅតែជានាយករដ្ឋមន្ត្រីរបស់យើងទាំងអស់គ្នា

• ស្រលាញ់ឬស្អប់ ក៏បុរសម្នាក់នេះនៅតែជាជម្រើសល្អបំផុតសម្រាប់កម្ពុជា

• បោះឆ្នោតឱ្យឬមិនបោះ ក៏បុរសម្នាក់នេះនៅតែបម្រើខ្មែរទាំងអស់គ្នា

ហត់នឿយដើម្បីកម្ពុជា… ហត់នឿយដើម្បីយើងទាំងអស់គ្នា! ❤️🇰🇭

#CPP18 | #ហត់នឿយដើម្បីកម្ពុជា ។ 

ជាមួយរូបភាពមួយសន្លឹក លោកបានភ្ជាប់ដោយសំណេរថា, (គាំទ្រឬប្រឆាំង ក៏បុរសម្នាក់នេះនៅតែជានាយករដ្ឋមន្ត្រីរបស់យើងទាំងអស់គ្ន ស្រលាញ់ឬស្អប់…… ក៏បុរសម្នាក់នេះនៅតែជាជម្រើសល្អបំផុតសម្រាប់កម្ពុជា បោះឆ្នោតឱ្យឬមិនបោះ… ក៏បុរសម្នាក់នេះនៅតែបម្រើខ្មែរទាំងអស់គ្ន ហត់នឿយដើម្បីកម្ពុជា… ហត់នឿយដើម្បីយើងទាំងអស់គ្នា!  ) ។ 

ទោះបីជាលោកមិនបានបញ្ជាក់អំពីវីរៈបុរសដែលមានវត្តមានបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា នៅជាប់ជាមួយប្រជាពលរដ្ឋនោះ ក៏ដោយ ក៏គេអាចយល់ដឹងថា, វីរៈបុរសនោះ គឺសម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានប្រជាប្រិយភាពបំផុត។ 

សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោតតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។ 

ប្រជាពលរដ្ឋ បាននិយាយថា : ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖