នៅថ្ងៃទី ២ខែកក្កដា សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក បៃឌិន នឹងបំពេញទស្សនកិច្ចទៅ៣ប្រទេសនៅតំបន់អឺរ៉ុប ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ខែកក្កដា ដោយទៅកាន់ប្រទេស អង់គ្លេស ឡាវី និងហ្វាំងឡង់ ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់អឺរ៉ុប សម្រាប់ដំណើរទស្សនកិច្ចក្នុងប្រទេសចំនួន៣ ក្នុងនោះ រួមមានទាំងចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី ដោយផ្ដោតជាសំខាន់លើការពង្រឹងក្រុមចម្រុះអន្តរជាតិ គាំទ្រអ៊ុយក្រែន ខណៈ ទីក្រុងកៀវកំពុងដឹកនាំប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។
បើតាមសេតវិមាន លោក បៃឌិន គ្រោងនឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស នៅថ្ងៃទី៩ ខែកក្កដា ក្រោយមកឆ្ពោះទៅ កាន់រដ្ឋធានីវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO មុននឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហែលស៊ិនគី នៃប្រទេសហ្វាំងឡង់។
កិច្ចប្រជុំកំពូល NATO កើតមានឡើង ចំពេលសហរដ្ឋអាមេរិក កំពុងជួយជ្រោមជ្រែងឱ្យស៊ុយអែតក្លាយជាសមាជិក NATO នៅចំពោះ មុខការជំទាស់ពីប្រទេសតួកគី និងហុងគ្រី។ នៅមុនដំណើរទស្សនិច្ចទៅអឺរ៉ុប លោក បៃដិន នឹងត្រូវជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត នៅសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជជែកគ្នាពីសមាជិកភាព NATO របស់ស៊ុយអែត៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA