ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែបម្រើរបស់ក្លិប Man Utd កីឡាករ Cleverley ប្រកាសចូលនិវត្តន៍ត្រឹមវ័យ៣៣ឆ្នាំ

ចែករំលែក៖

អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Tom Cleverley បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅវ័យ៣៣ឆ្នាំ ដោយលើកឡើងពីបញ្ហារបួសរបស់គាត់ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានធ្វើជាប្រធានក្រុម Watford ថ្មីៗនេះដោយបានចូលរួមជាមួយក្រុមនៅ Championship ក្នុងលក្ខខណ្ឌខ្ចីជើងពី Man United ក្នុងរដូវកាល ២០០៩-២០១០។

Cleverley បានបង្ហាញខ្លួន១៨១ដង ស៊ុតបញ្ចូលទីបាន១៩គ្រាប់ និង assists ១៥ដង កំឡុងពេលលេងរយៈពេលឆ្នាំកន្លះរបស់គាត់នៅ Watford បន្ទាប់ពីផ្ទេរពី Everton ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាលើកទី និងធ្វើឱ្យការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៧

រដូវកាលចុងក្រោយរបស់គាត់បានញាំញីដោយរបួស ខណៈដែលគាត់ខកខានការប្រកួតចំនួន២៩ សម្រាប់ក្រុម Watford ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១ក្នុងតារាង Championship Cleverley បានទទួលការវះកាត់លើរបួសដែលធ្វើឱ្យគាត់មិនសម្រាករយៈពេលយូរនៅដើមរដូវកាលមុន មុនពេលរបួសភ្លៅក្នុងខែកុម្ភៈ។

អតីតម្ចាស់ជើងឯក Premier League បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ ខ្ញុំកំពុងប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ក្នុងនាមជាកីឡាករ។ ឆ្នាំមុនមានការលំបាកយ៉ាងខ្លាំងក្នុងការព្យាយាមយកឈ្នះលើឧបសគ្គនៃរបួស ជា​អកុសល រាងកាយ​របស់​ខ្ញុំ​បាន​បរាជ័យ ហើយ​ខ្ញុំ​មិន​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង​ទៀត​ទេ”។Cleverley ដែលជាអតីតយុវជនថ្នាលនៅ Man United បានលេង៧៩ប្រកួតសម្រាប់ក្រុម Old Trafford មុនពេលចូលរួមជាមួយ Leicester City, Watford, Wigan Athletic, Aston Villa និង Everton ក្នុងលក្ខខ័ណ្ឌខ្ចីជើង។

កីឡាកររូបនេះបានបន្ថែមថា ការលើកឡើងពិសេសត្រូវតែទៅកាន់ Manchester United, មនុស្ស និងក្លិបដែលបានផ្តល់ឱ្យខ្ញុំនូវមូលដ្ឋានគ្រឹះជាកីឡាករ និងជាបុគ្គល ហើយក៏ជាក្លិបដែលបានធ្វើឱ្យសុបិនរបស់ខ្ញុំក្លាយជាការពិត។ ចំពោះអ្នកទាំងអស់ដែលពាក់ព័ន្ធជាមួយក្លិបបាល់ទាត់ Watford ខ្ញុំមានឯកសិទ្ធិហៅក្លិបនេះថាជាផ្ទះ។ សេចក្តីស្រឡាញ់ដែលអ្នកបានបង្ហាញឱ្យខ្ញុំក្នុងនាមជាអ្នកខ្ចីជើងវ័យក្មេងរហូតដល់ពេលដែលខ្ញុំចូលនិវត្តន៍ក្នុងនាមជាបុរសពេញវ័យ ខ្ញុំមិនអាចសងវិញបានទេ” ។

ជាមួយគ្នានេះក្លិប Watford ដែល Cleverley បានលេងចុងក្រោយប្រកាសថា ព័ត៌មានដ៏គួរឱ្យរំភើបមួយចំនួននឹងត្រូវបានប្រកាសរួមគ្នាដោយក្លិប និងខ្សែបម្រើដោយគួរឲ្យកោតសរសើររូបនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖