ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ គ.ជ.ប ចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលបទបញ្ជ និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេច : 

ប្រការមួយ ..សេចក្តីសម្រេចនេះ មានគោលបំណងកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ស្របតាមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់បោះឆ្នោត។

ប្រការពីរ..ត្រូវបានកែសម្រួលប្រការ៤.១ និងបន្ថែមប្រការ៤.១ថ្មី (ស្ទួន) ក្នុង ប.ន.ត.រ ដូចតទៅ៖

ប្រការ៤.១.២ ថ្មី

អនុលោមតាមមាត្រា២៣ថ្មី ក្នុងមាត្រាពីរនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

៤.១.១ មានសញ្ជាតិខ្មែរពីកំណើត។

៤.១.២ មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត។

 ៤.១.៣ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

៤.១.៤ បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោត ជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះ មានមូលហេតុសមស្រប។

៤.១.៥ មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា។

៤.១.៦ មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

បញ្ញត្តិដូចមានចែងក្នុងចំណុច៤.១.៤ ខាងលើនេះ ពុំមានអានុភាពដល់បញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឡើយ។

សូមអានខ្លឹមសារ សេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ទាំងស្រុងដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖