ភ្នំពេញ : ថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាគណបក្សឃុំចំនួន៩ឃុំ និងប្រធានមណ្ឌលសកម្មភាពបក្ស ព្រមទាំងក្រុមបក្សចំនួន ៣១១៨នាក់ បន្ថែមទៀត ដែលក្នុងនោះ លោក កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានជួបសំណេះសំណាលចំនួន៩ឃុំរួចមកហើយកាលពីម្សិលមិញ ដែលមានសមាសភាពចូលរួមចំនួន ៣០៤៥នាក់ ។
សូមបញ្ជាក់ផងដែរថា៖ ដោយអនុវត្តតាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ក៏បានណែនាំដល់ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៨ ទូទាំងស្រុកកណ្តាលស្ទឹង អោយបន្តខិតខំចុះជាប់ផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពន្យល់អំពីការគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវស្របតាមច្បាប់កំណត់របស់ គ.ជ.ប ផងដែរ។
យើងទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមិទ្ធផលធំៗទាំង១៨ របស់គណបក្សប្រជាជនកម្ពុជា។
១-រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម និងទប់ស្កាត់យ៉ាងមានប្រសិទ្ធិភាព នូវកាយ៉ុនប៉ងវិលត្រលប់វិញនៃរបបប្រល័យពូជសាសន៍។
២-ស្តារ និងកសាបជាតិកម្ពុជាឡើងវិញពី គំនរផេះផង់ឈាម និងទឹកភ្នែករស់រាន មានជីវិតឡើងវិញ។
៣-កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហេតុផល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
៤-ការពាររបបរាជានិយមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិរសរីភាពរបស់ប្រជាជន និងគោរពច្បាប់។
៥-បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញ នៃយោបាយ ឈ្នះ ឈ្នះនិងនាំយកយុត្តិធម៌ ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។
៦-ថែរក្សាការពារសន្តិភាព បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមរឹងមាំ។
៧-អនុវត្តន៏កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ប្រកបដោយផ្លែផ្កានាំឱ្យ.. កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។
៨-កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ ក្រោយពេលមានសន្តិភាព និងប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម។
៩-សហហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយ ប្រទេសនានាលើពិភពលោក។
១០-លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
១១-កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ ប្រទេសដោយញឹកចិត្តខាងក្រៅក្នុងស្មរតីឯករាជ្យ។
១២-កសាងខឿនសុខុមាលភាពជូនប្រជាជន ប្រឆាំងជំងឺឆ្លង បង្កើនភាពសាំសហគមន៍ប្រឆាំង ជំងឺកូវីដ១៩ និងយកកម្ពុជាចេញពីជ្រោះមរណៈ។
១៣-លើកកម្ពស់ជីវភាពកម្មករនិយោជិត ដោយដំឡើងប្រាក់បៀរវត្យរ៍ និងផ្ដល់អត្ថប្រយោជន៍នានា។
១៤-លើកកម្ពស់ជីវភាពមន្ត្ត្រីរាជការ និវត្តន៍ជន។
១៥-លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារៈ និងស្មារតីឱ្យសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ។
១៦-អភិវឌ្ឍពីប្រព័ន្ធគាំពារសង្គមប្រកប ដោយប្រសិទ្ធភាពគាំទ្រប្រជាជនក្រីក ងាយរង និងងាយរងហានិភ័យ។
១៧-កសាងខឿនការពារជាតិរឹងមាំ ការពារបានធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ។
១៨-ចូលរួមយ៉ាងសកម្មជាមួយអង្គការសហបជាជាតិ ថែរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌ពិភពលោក៕
ដោយ ៖ សិលា