ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាដើរតាមផ្លូវត្រូវជនសង្ស័យស្ទាក់កាប់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់បន្ទាប់ពីមានបុរសម្នាក់សង្ស័យស្រវឹងស្រាកំពុងដើរតាមផ្លូវត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណស្ទាក់កាប់ចំក្បាលនិងខ្នងបណ្ដាលឱ្យរងរបួសធ្ងន់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នៅចំណុចភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប។

   សមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះមានឈ្មោះខៀវ សាភឿន  អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរងរបួសជាច្រើនកន្លែងត្រង់ក្បាល ខ្នងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

    តាមសាក្សីបានអោយដឹងថា មុនកើតហេតុជនរងគ្រោះត្រូវបានគេសង្ស័យថាស្រវឹងស្រាបានដើរតាមផ្លូវត្រលប់ទៅផ្ទះ ខណៈនោះស្រាប់តែមានជនសង្ស័យមិនស្គាល់ឈ្មោះបានកាប់ជនរងគ្រោះដោយកាំបិតបុ័ងតោត្រូវចំក្បាល ខ្នងជាច្រើនកន្លែងបណ្ដាលអោយរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង។

    ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ភ្លាមៗ ដែលពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀតដើម្បីចាប់ខ្លួនយកមកចាត់ការតាមច្បាប់អោយខាងតែបាន៕

ដោយ៖ សុថាន


ចែករំលែក៖