ខេត្តបាត់ដំបង៖ គ្រួសារសពកំពុងកេីតទុក្ខ ស្រាប់តែជនសង្ស័យចំនួន០២នាក់ បានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសព ក៏ត្រូវកម្លាំងនគរបាលស្រុកបាណន់ ជួយអន្តរគមន៍ឃាត់ខ្លួនបានភ្លាមៗ រួមនឹងវត្ថុតាងជាក់ស្ដែង យកមកសាកសួរ និងអនុវត្តតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ក្នុងបទល្មេីសជាក់ស្តែងខណៈដែលជនសង័្សយធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសពមួយនៅមូលដ្ឋានភូមិបុះខ្នុរ ឃុំ ចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ កក្ដដាម្សិលមិញនេះ។
ជនសង័្សយទាំង០២នាក់នោះរួមមាន៖
១-ឈ្មោះឆាយ ឈួ ភភេទប្រុសអាយុ ៤៣ឆ្នាំ មានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ ដំបង ។
២-ឈ្មោះផល សុភ័ក្រ ភេភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបង។
ដកហូតបាន៖
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-នាឡិកាដៃខូច០១ខ្សែ
-ជញ្ជៀនប្លាទីន០២វង់
-ក្រវិលប្លាទីន០១គួរ
-ម៉ូតូ ម៉ាកHONDA CLICK ក្រហម០១គ្រឿង។
សូមជម្រាបជូនថា នាវេលាម៉ោង០៣និង៣០នាទីរំលងអាធ្រាត្រយប់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៣ ឈានចូលថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៣ ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះចំនួន ០៣នាក់ខណៈជនរងគ្រោះកំពុងកេីតទុក្ខនាពិធីបុណ្យសពមួយក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជនរងគ្រោះនោះគឺ៖
១-ឈ្មោះ ហួន ជឿម ភេភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បាត់ទូរសព្ទ០១គ្រឿង ម៉ាកVIVO Y02S ពណ៌ត្នោត(ម្ចាស់ផ្ទះកេីតហេតុ)។
២-ឈ្មោះ ហួន វណ្ណា ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បាត់ទូរស័ព្ទ០១គ្រឿង ម៉ាកVIVO V20 ពណពណ៌ទឹកបុិច។
៣-ឈ្មោះ មឿន សាវ៉ៃ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបេងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបបាត់ទូរស័ព្ទ០១គ្រឿងម៉ាកHUAWEI ពណ៌ត្នោតនឹងកូនកាបូបស្ពាយពណ៌ឈាមជ្រូកចំនួន០១ក្នុងកាបូបមាន៖
- ប្រាក់រៀលចំនួន១៥ម៉ឺនរៀល
- ប្រាក់ដុល្លារ២៧ ដុល្លារអាមេរិក
- នាឡិកាដៃ០១គ្រឿង (ខូច)
- ជញ្ជៀនប្លាទីន ០២វង់
- ក្រវិលប្លាទីន០១គូ
- អត្តអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក។
ភ្លាមៗជនរងគ្រោះផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ហេីយផ្តេីមធ្វេីការបង្រ្កាបឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលេី ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាណន់ និងកំពុងរៀបចំសំណុំរឿង ដេីម្បីបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិត្រូវប្រគល់ជូនម្ចាស់វិញ៕
ដោយ៖ សហការី