ភ្នំពេញ ៖ Twitter ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន សូមបងប្អូនចុច follow ដើម្បីបាននៅជាប់ជាមួយសម្តេចតេជោគ្រប់ប្រព័ន្ធបណ្តាញសង្គមពេញនិយមអន្តរជាតិ។ នេះជាការបញ្ជាក់ នៅលើប្រព័ន្ធ Telegram ផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។
សូមជូនដំណឹងដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសអំពី Twitter ផ្លូវការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមាន link ដូចខាងក្រោមៈhttps://twitter.com/hunsencambodia
សូមបងប្អូនចុច follow ដើម្បីបាននៅជាប់ជាមួយសម្តេចតេជោគ្រប់ប្រព័ន្ធបណ្តាញសង្គមពេញនិយមអន្តរជាតិ។ សូមអរគុណ។
សម្តេចតេជោ ហ៊ុនសែន បានបង្ហោះថា : សូមជូនដំណឹងបងប្អូនជនរួមជាតិថាខ្ញុំមាន គណនីtwitter យូរហើយតមិនទាន់បាន ប្រើទូលំទូលាយ។
ចាប់ពេលនេះទៅខ្ញុំនឹងប្រើប្រាស់ជាផ្លូវការ បន្ថែមលើបណ្តាញtelegram, YouTube,TikTok,ដែលខ្ញុំកំពុងប្រើ។ ថ្ងៃស្អែក៩កក្កដា២០២៣ខ្ញុំដង្ហែ ព្រះមហាក្សត្រដើម្បីចូលរួមពិធីបុណ្យ រុក្ខទិវានៅខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ថា : គិតត្រឹមល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ Cenal Telegram របស់ សម្តេច មាន 949 230 subscribers ដែលមានចំនួនច្រើនជាងគេ ក្នុងចំណោមមេដឹកនាំលើពិភពលោក ៕
ដោយ ៖ សុខ ខេមរា