ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​មនុស្ស​ ៣២នាក់​ ត្រូវ​បានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី៩ កក្កដាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣២នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ​ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! 

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់),​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់ (ស្រី ១នាក់),​ប្រើប្រាស់ ៧ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១១៣០៨,៥៥ក្រាម,​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ៣,៣៣ក្រាម,​ កេតាមីន (Ke) ស្មេីនិង​ ១៩៩៧,១៥ក្រាម,​ អុិចស្តាសុី (mdma) ស្មេីនិង​ ៣០៦៦,៥៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់ ចាប់យក Ice ៣១៩,៥៨ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Wy ៣,៣៣ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៨,៧៥ក្រាម។

*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១៧,៦១ក្រាម។

*៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨,៧២ក្រាម។

*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

*៧ / ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ១០៩៦២,១០ក្រាម, Ke ១៩៩៧,១៥ក្រាម និង MDMA ៣០៦៦,៥៣ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ០,៥៤ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖