ខេត្តព្រះសីហនុ៖ ជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈរួចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីដដែលបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិថ្មី ក្រុម០៨ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖
១-ឈ្មោះ ហ៊ន ស្រីនីត ភេទ ស្រី ឆ្នាំកំណេីត ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ស្រុកល្វាឯម ខេត្តកណ្តាល ។
២-ឈ្មោះ ធម្ម សុមុីធា ភេទប្រុស ឆ្នាំកំណេីត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ អូន ឃ្វីន ភេទស្រី ឆ្នាំកំណេីត ២០០០ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ អ៊ុន លក្ខិណា ភេទស្រី ឆ្នាំកំណេីត ២០០១ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
វត្ថុតាងរួមមាន៖ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន ០៨កញ្ចប់ ,ទូរស័ព្ទដៃចំនួន ០៤គ្រឿង, សម្ភារះប្រេីប្រាស់ និងវេចខ្ជប់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងបញ្ជូនខ្លួនទៅតុលាការដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សហការី