ភ្នំពេញ៖ មុននេះប្រមាណជាង២ម៉ោង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ មានគណនី Facebookមួយឈ្មោះ «គាំទ្រគណបក្សប្រជាជន ដើម្បីប្រជាជន » បានបង្ហោះនូវសកម្មភាពមួយ ដែលអ្នកបើកម៉ូតូ(អង្គរក្ស)ការពារមេ ឈានដល់យកជើងធាក់អ្នកធ្វើដំណើរ ដោយសារមិនជៀសឡានមេកើយរបស់គេ ! បើសិនករណីនេះជាការពិត ហួសបន្តិចហើយ អ្វីដែលអ្នកធ្វើបំពេញមុខចៅហ្វាយនាយ តែប៉ះពាល់សិទ្ធអ្នកដទៃ ជាអំពើមិនថ្លៃថ្នូរឡើយ ។
អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» សូមដកស្រង់ទាំងស្រុងពី គណនី Facebookមួយឈ្មោះ «គាំទ្រគណបក្សប្រជាជន ដើម្បីប្រជាជន » ដែលបានបង្ហោះ ហើយពិចារណាតាមការគួរចុះទាន !!
មុននេះបន្តិចខ្ញុំបានឃើញហេតុការមួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ដែលបានជិះតាមឡានម៉ាក Roll Royce ពណ៌ខ្មៅ ដែលមានអង្គក្ស ចរឹកដូចជាជនពាល ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាតហើយបុរសពីរនាក់ដែលមានកាន់វិទ្យុទាក់ទងបានព្យាយាមជិះទៅគៀគាត់នៅខាងមុខ តែដោយសារជិះវ៉ាជែងមិនបានដោយសារគាត់នៅពីរមុខហើយជែងមិនផុតព្រោះគាត់ជិះយឺត ហើយក៌បានធាក់គាត់ពីក្រោយ និងចុះមករករឿងរកវ៉ៃគាត់គាត់ ហើយនិយាយថាជិះហ្នឹងមានមើលឡានគេទេ ខ្ញូំចង់សួរថាឡានមេគាត់ហ្នឹងជាឡានក្បួនឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាតជិះទេ? បើយើងចង់លឿនតាមមេកើយទេ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថាបងខ្ញុំសុំទៅមុនមួយដើម្បីតាមឡានមេ នេះជាសុជីវធម៌និងការគោរពអ្នកដ៏ទេ មិនមែនចរឹកពាលជិះគៀចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវហើយរករឿងរកវ៉ៃគេនោះទេ។ ដូច្នេះសូមអជ្ញាធរមានសមត្ថកិច្ចជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួនជួយមើលនិងបង្រៀនកូនចៅអោយមានសិលធម៌ ក្នុងការបើកបរផង សូមអរគុណ ៕
ដោយ ៖ សហការី