ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារបក្សប្រជាជនសង្កាត់ផ្សារដើមថ្កូវ បន្ត ចុះពន្យល់ពលរដ្ឋ ពីការគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារដើមថ្កូវ បានបន្តសកម្មភាពរបស់ខ្លួនក្នុងការចុះឃោសនា និងធ្វើការពន្យល់ណែនាំពលរដ្ឋដល់តាមទីលំនៅ ឲ្យពួកគាត់បានយល់ដឹងអំពីការគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ឬហៅថាសន្លឹកឆ្នោតបានការ ជៀសវៀងការគូសខុសដែលធ្វើអោយសន្លឹកឆ្នោតរបស់ពលរដ្ឋបោះជូនគណបក្សដែលខ្លួនស្រលាញ់ពេញចិត្តនោះ យកជាការពុំបាន ។

លោកហែម សុផាត ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារដើមថ្កូវ បានប្រាប់អោយដឹងថា ៖ ក្រុមការងារគណបក្សសង្កាត់ តែងបានចុះជាប្រចាំជានិច្ចដល់តាមខ្នងផ្ទះប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ តាំងពីថ្ងៃទី១ កក្កដា ដែលជាថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីឃោសនាពីគោលនយោបាយល្អៗរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការបង្រៀន ពន្យល់ណែនាំប្រជាពលរដ្ឋឱ្យបានយល់កាន់តែច្បាស់អំពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវក្នុងក្រឡោនដូចដែល គ.ជ.ប បានកំណត់ ដើម្បីឱ្យសន្លឹកឆ្នោតនោះជាសន្លឹកឆ្នោតបានការ ។ 

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះសកម្មភាព របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានចុះពន្យល់ពួកគាត់ ។ ហើយសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ ពួកគាត់នឹងទៅចូលរួមបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងចូលគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ដើម្បីឲ្យសន្លឹកឆ្នោតនោះជាសន្លឹកឆ្នោតបានការ ហើយក៏ជាសន្លឹកឆ្នោតដ៏សំខាន់ក្នុងការជ្រើសរើសថ្នាក់ដឹកនាំល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិទៅមុខបន្តទៀត ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការ នៃការឃោសនាបោះឆ្នោត គឺប្រព្រឹត្តិទៅរយៈពេល២១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣ ។ ហើយនៅថ្ងៃទី២៣ កក្កដា គឺជាថ្ងៃ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧តែម្តង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖