លីកកំពូលរបស់ប្រទេសអាប៊ីសាអ៊ូឌីត Saudi Pro League កំពុងបន្តជំរុញឱ្យ Paul Pogba ក្លាយជាការមកដល់រដូវក្តៅដ៏អស្ចារ្យរបស់ពួកគេ ទោះបីជាខ្សែបម្រើ Juventus មិនជឿជាក់លើការផ្លាស់ប្តូរនៅដំណាក់កាលនេះក៏ដោយ។ ទ្រព្យសម្បត្តិនៅប្រទេសមជ្ឈិមបូព៌ាបានល្បួងកីឡាករដែលមានកេរ្តិ៍ឈ្មោះមួយចំនួនឱ្យផ្លាស់ប្តូរនៅរដូវក្តៅនេះ រួមទាំង Karim Benzema, N’Golo Kante, Roberto Firmino និង Ruben Neves ជាដើម។
ឈ្មោះតារាបាល់ទាត់ជាច្រើនទៀតត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្តូរនៅប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ ដោយអារ៉ាប៊ីសាអ៊ូឌីតចង់មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃលីករបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកន្លែងឈរជើងពិតប្រាកដនៅក្នុងពិភពបាល់ទាត់មុនការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣០។
មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត (PIF) ដែលមានចំណាប់អារម្មណ៍គ្រប់គ្រងលើក្រុម Newcastle United បានបញ្ចេញប្រាក់យ៉ាងច្រើនចូលទៅក្នុងក្លិបធំៗចំនួន៤នៅក្នុងប្រទេសគឺក្លិប Al Ittihad, Al Nassr, Al Hilal និង Al Ahli ហើយគោលបំណងរបស់ពួកគេគឺ ដើម្បីបន្តទាក់ទាញកីឡាករល្អបំផុតនៅលើពិភពលោក។
កាលពីដើមខែមិថុនា Pogba គឺជាកីឡាករដ៏សំខាន់បំផុតមួយនៅលើរ៉ាដារបស់ PIF ហើយនោះនៅតែជាករណីមានដដែល ទោះបីជាគាត់ត្រូវបានកំណត់ត្រឹមតែ១៥១នាទីនៃការប្រកួតបាល់ទាត់សម្រាប់ Juventus កាលពីរដូវកាលមុនដោយសារតែបញ្ហារបួសជាច្រើនក៏ដោយ។កីឡាករវ័យ៣០ឆ្នាំរូបនេះថែមទាំងបានទៅលេងប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីចុងសប្តាហ៍ ដែលកិច្ចពិភាក្សាត្រូវបានធ្វើឡើងជាមួយ PIF ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ ទោះបីជាគាត់បានទៅទស្សនាការប្រកួតដោយសារតែហេតុផលអាជីវកម្ម និងហេតុផលផ្ទាល់ខ្លួនក៏ដោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)