គណៈប្រតិភូអាមេរិកទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុងវីលនីស « Vilnius » ចំពោះការរិះគន់សម្ព័ន្ធភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី នៅលើ Twitter ។
យោងតាមកាសែត Washington Post នៅក្នុងការបង្ហោះ Twitter នៅថ្ងៃទី ១១ ខែកក្កដា លោកZelensky បានរិះគន់សម្ព័ន្ធមិត្តយោធាណាតូចំពោះការបដិសេធមិនផ្តល់ផែនទីបង្ហាញផ្លូវជាក់លាក់មួយសម្រាប់ការចូលជាសមាជិករបស់ Kiev ទៅកាន់ប្លុកនេះ។ មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា គាត់ត្រូវបានគេប្រាប់ថា អត្ថបទចុងក្រោយនៃសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនឹងមិនរួមបញ្ចូលការកំណត់ពេលវេលាជាក់លាក់ស្តីពីសមាជិកភាពណាតូរបស់អ៊ុយក្រែននោះទេ។
លោក Zelensky បានហៅចំណាត់ការនេះថា “ជាការខកខានដែលមិនធ្លាប់មានពីមុនមក និងមិនសមហេតុសមផល”។ ក្នុងពេលជាមួយគ្នានោះ លោកបាននិយាយថា “សកម្មភាពមិនច្បាស់លាស់” លើបញ្ហានេះ គឺជាសញ្ញានៃ “ភាពទន់ខ្សោយ” នៅក្នុងសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី Zelensky បាននិយាយថា ប្រទេសលោកខាងលិចដែលគាំទ្រទីក្រុង Kiev បានសម្រេចចិត្តពិភាក្សាអំពីសមាជិកភាពរបស់អង្គការណាតូរបស់អ៊ុយក្រែនក្នុងការចរចាជាមួយរុស្ស៊ី។
ដោយលើកឡើងពីមន្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់ដែលដឹងពីបញ្ហានេះ កាសែត Washington Post បានរាយការណ៍ថា សមាជិកនៃបេសកកម្មអាមេរិកប្រចាំអង្គការ NATO មានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីបានដឹងពីសេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែន។
កាសែតនេះបានចង្អុលបង្ហាញថាការរិះគន់របស់លោក Zelensky លើសម្ព័ន្ធភាពគឺផ្ទុយស្រឡះទៅនឹងរូបភាពនៃសាមគ្គីភាពលោកខាងលិចដែលប្រធានាធិបតីអាមេរិក Joe Biden និងទីប្រឹក្សារបស់គាត់បានកសាងនៅក្នុងព្រឹត្តិការណ៍នោះ។ ការរិះគន់របស់គាត់ក៏អាចធ្វើឱ្យកិច្ចប្រជុំរវាងមេដឹកនាំអាមេរិកនឹងអ៊ុយក្រែនដែលគ្រោងនឹងធ្វើនៅទីក្រុង Vilnius ដែលជា “កិច្ចព្រមព្រៀងកម្រិតកំពូលមួយរបស់កិច្ចប្រជុំកំពូល” ៕ ដោយ៖ ធីរីណា
រូបថត៖ AFP