ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបីតីរុស្ស៊ីត្រៀមបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ពង្រឹងចំណងមិត្តភាព

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា វិមានក្រឹមឡាំងនៅថ្ងៃពុធនេះបាននិយាយថា ដំណើរបំពេញទស្សនកិច្ចដោយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ទៅកាន់ប្រទេសចិន គឺស្ថិតនៅក្នុងរបៀបវារៈរបស់លោក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា ឥឡូវនេះគឺជាពេលវេលាដ៏ប្រសើរមួយដើម្បីរក្សាទំនាក់ទំនងល្អដែលមានស្រាប់រវាងទីក្រុងមូស្គូនឹងទីក្រុងប៉េកាំង។ លោក ប៉េស្កូវ បានបន្ថែមទៀតថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន នឹងត្រូវប្រកាសជាផ្លូវការនៅពេលដែលវាត្រូវបានត្រៀមរៀបចំរួចរាល់។

ចិនមិនបានចូលរួមថ្កោលទោស សង្រ្គាមឈ្លានឈានរបស់រុស្ស៉ីនៅអ៊ុយក្រែនឡើយ ហើយបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធឡើង ជាមួយទីក្រុងមូស្គូ។ អំឡុងកិច្ចប្រជុំកំពូលនាសប្តាហ៍នេះនៅប្រទេសលីទុយអានី ក្រុមមេដឹកនាំអង្គការណាតូ (NATO) បាននិយាយថា ភាពកាន់តែស៉ីជម្រៅនៃទំនាក់ទំនងយុទ្ធសាស្រ្តរវាងចិននឹងរុស្ស៉ី កំពុងតែប៉ះពាល់ដល់គុណតម្លៃនិងផលប្រយោជន៍របស់ពួកគេ ហើយបានអំពាវនាវឱ្យចិនថ្កោលទោសលើសង្រ្គាមរបស់រុស្ស៉ី និងកុំផ្តល់ការគាំទ្រក្នុងទម្រង់ណាមួយឱ្យសោះ ដល់កិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៉ី៕ ដោយ៖ ធីរីណា

រូប​ថត​៖ PLVN


ចែករំលែក៖