ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនខារ៉ាបាវបុកនិងកិនសិស្សសាលាម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ សិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុខណៈជិះម៉ូតូហេីយត្រូវបានរថយន្តក្រុមហ៊ុនខារ៉ាបាវបេីកបុកពីក្រោយហើយកិនកាលពីវេលាម៉ោង១២​និង១០នាទីរសៀល​ ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុងមុខសាលាជម្ពូវ័ន​ ភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

     ជនរងគ្រោះឈ្មោះ​ មុំ​ ម៉ាជូលី​ ភេទប្រុសអាយុ១៤ឆ្នាំ​ ជាសិស្សថ្នាក់ទី៩Cនៃវិទ្យាល័យ​ប៊ុន​ រ៉ានី ហ៊ុន សែន​ ជម្ពូវ័ន។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងសិស្សសាលារងគ្រោះជិះម៉ូតូម៉ាកហុងដាស្គូពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1CM-4237 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ​ ពាក់ស្លាកលេខភ្នំពេញ3C-2632​ ធ្វេីដំណេីរមកពីក្រោយបុកនិងកិនបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបេីកគេចខ្លួនរហូតមកដល់មុខសាលាសង្កាត់ចោមចៅទី៣​ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិជនរងគ្រោះមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានប្រគល់ទៅជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖