ភ្នំពេញ៖ បន្ទាប់ទទួលការស្វាគមន៍ពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិរួចមក នៅរសៀលថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះផងដែរ លោក ឧត្តម សេនីយ៍ឯក ស៊ាវ ធានលៀង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះ ប្រជាជនចិន ក៏បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយនិងកិច្ចការបរទេសបន្តទៀត ក្នុងស្មារតី សាមគ្គី ភាព ប្រកបដោយទឹកមុខញញឹមរីករាយក្រៃលែង ។
អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាឱកាសនោះ ប្រមុខនយោបាយនិងកិច្ចការបរទេស លើកឡើងពីស្ថានភាព នយោបាយក្នុងព្រះរាជាណាចក្រកម្ពុជា ជូនគណៈប្រតិភូសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិន នូវការរីកលូតលាស់របស់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ក្រោមការដឹកនាំនិងចង្អុលបង្ហាយពីសម្តេចប្រមុខការពារជាតិ និងសម្តេចប្រមុខរាជរដ្ឋាភិបាល ដោយសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឱយស្រុកទេស ទទួលបាននូវសុខសន្តិភាព ពេញ លេញ ឯកភាពទឹកដី មានស្ថេរភាព ប្រកបដោយសុខសន្តិ ភាព ព្រមទាំងមានការអភិវឌ្ឍន៍ ពេញបរិបូរណ៍រហូតមកដល់សព្វថ្ងៃនេះ ។ ក្នុងនោះផងដែរ ព្រឹត្តិការណ៍សំខាន់ៗដែលទើបតែកន្លងកន្លងមកថ្មីៗនេះ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានធ្វើឱយមតិជាតិ-អន្តរជាតិ មានការកោតស្ញប់ស្ញែង ចំពោះការរៀប ចំការប្រកួតកីឡានិងពិធីបើក-បិទ SEA Game-ASEAN Para Games ២០២៣ ដំណើរការដោយរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាជោគជ័យ និងជាមោទភាពសម្រាប់សង្គមជាតិ មានការកោតរសើរពីគ្រប់ ទិសទី ដោយមានការចូលរួមយ៉ាងពេញទំហឹងពី(ខ.ភ.ម) ។
ក្នុងមតិឆ្លើយតបនាឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ស៊ាវ ធានលៀង(Xiao Tianliang) សំដែងការសាទរចំពោះការរីចំរើនរបស់(ខ.ភ.ម)ក្រោយពីឆ្លងកាត់សង្គ្រាមដ៏ល្វីងជូរ ចត់ក្នុងរយះពេលកន្លងមកនេះ ។
សង្ឃឹមថាដោយស្មារតី និងមន សិការ របស់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ (ខ.ភ.ម) និងមានការរីកចម្រើន ដូចបណ្តាប្រទេសនានាក្នុងតំបន់និងលើសកលលោកផងដែរ ៕
ដោយ ៖ សហការី