ទិវាជាតិបារាំងឆ្នាំនេះកាន់តែពិសេសដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីឥណ្ឌា។ នៅកន្លែងឈរក្បែរប្រធានាធិបតី Emmanuel Macron និងសមាជិកទាំងអស់នៃគណៈរដ្ឋមន្ត្រីបារាំង លោក Narendra Modi បានចូលរួមក្បួនដង្ហែយោធានៅ Champs-Elysées នាព្រឹកថ្ងៃសុក្រ ទី ១៤ ខែកក្កដា។
ជាធម្មតា បារាំងធ្វើព្យុហយាត្រាយោធាប្រពៃណីដើម្បីអបអរទិវាជាតិនៅម៉ោង១០ព្រឹក (ម៉ោងក្នុងតំបន់)។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះមានការផ្លាស់ប្តូរបន្តិចបន្តួច ខណៈដែលក្បួនដង្ហែត្រូវបានបើកដោយសមាជិក 240នាក់នៃកងកម្លាំងប្រដាប់អាវុធឥណ្ឌា។
លើសពីនេះ យន្តហោះ Rafale របស់ឥណ្ឌាចំនួន ៣ គ្រឿងក៏បានចូលរួមក្នុងកម្មវិធីបង្ហាញផ្លូវអាកាសជាមួយកងទ័ពបារាំងផងដែរ។ នេះគឺដើម្បីរឹតចំណងមិត្តភាពរវាងបារាំង និងឥណ្ឌាបន្ថែមទៀត ជាពិសេសនៅឆ្នាំនេះ នៅពេលដែលទីក្រុងប៉ារីស និងញូវដែលីប្រារព្ធខួបលើកទី 25 នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។
មុននោះ នាថ្ងៃទី ១៣ ខែកក្កដា ឥណ្ឌាបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការទិញនាវាមុជទឹក Rafale ២៦ គ្រឿង និង Scorpene ៣ គ្រឿងពីបារាំង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹក ។ ឥណ្ឌាគឺជាអតិថិជនដ៏សំខាន់មួយនិងជាដៃគូឈានមុខគេរបស់ប្រទេសបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្បួនដង្ហែឆ្នាំនេះបានចល័តមនុស្សចំនួន 6.500 នាក់ រួមទាំងបុគ្គលិកយោធាចំនួន 5.100 នាក់ ដើម្បីដើរដង្ហែតាមដងផ្លូវ រួមជាមួយនឹងយន្តហោះចំនួន 68 គ្រឿង ឧទ្ធម្ភាគចក្រចំនួន 28 គ្រឿង រថយន្តចំនួន 157 គ្រឿង ម៉ូតូចំនួន 62 គ្រឿង និងសេះចំនួន 200 របស់ឆ្មាំសាធារណរដ្ឋ៕ ដោយ៖ ធីរីណា
រូបថត៖ le monde