ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបុកបុរសរើសអេតចាយម្នាក់ស្លាប់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសជាអ្នកដើររើសអេតចាយម្នាក់ត្រូវរថយន្តដឹកដីបុកស្លាប់ហូរឈាមកើតជាថ្លុកនៅថ្ងៃទី១៤កក្កដា២០២៣ត្រងចំណុចក្រោមក្លោងទ្វារវត្តជិនវ័ន្តសិមារាមហៅវត្តម៉ុងចិនស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។

ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេអាចជាជនអានាថាដោយអ្នកស្រុកលើកឡើងថាឃើញដើររើសអេតចាយពេលថ្ងៃខណៈពេលយប់ដេកក្បែរចំណុចកើតហេតុ។ជនរងគ្រោះដេកស្លាប់ផ្កាប់មុខដោយដៃខាងឆ្វេងបាក់នឹងមានស្នាមរថយន្តកិនខាងលើចំណុចខ្នង។ប្រភពពីចំណុចកើតហេតុលើកឡើងដោយសង្ស័យរថយន្តដឹកដីបុកព្រោះមានរថយន្តដឹកដី២គ្រឿងចេញចូលចាក់ដីឲ្យគេនៅក្បែរចំណុចកើតហេតុ។

យ៉ាងណាក៏ដោយពេលនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះដល់កន្លែងកើតហេតុនឹងកំពុងធ្វើការត្រួតពិនិត្យលើរាងកាយសពក៏ដូចជាសាកសួរអ្នកស្រុកដើម្បីរកមូលហេតុពិតប្រាកដ។

សពរងគ្រោះត្រូវបានក្រុមអ្នកសង្គ្រោះយកសពទៅបូជានៅវត្តប្រជាធម្មដើម្បីរក្សាទុកឆ្អឹងប្រគល់ជូនសាច់ញាតិ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖