ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង សុខណាង ធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា : រសៀលថ្ងៃសុក្រ ១២រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត អមដោយ លោក ទូច គង្គា លោក ហែម រិទ្ធី លោក សូ សុខប៊ុនថេត លោក នាក់ ថារ៉ែន អនុប្រធានក្រុមការងារយុវជនថ្នាក់ខេត្ត លោក មុំ កេត ប្រធានផែនរដ្ឋបាល លោក យឹម វិស្សុត និងសហការី រួមជាមួយ លោក ស៊ូ ម៉ុល ប្រធានក្រុមការងារយុវជនគណបក្សស្រុករមាសហែក និងសកម្មជនយុវជនគណបក្សឃុំ-ស្រុក បានចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅនៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បី :

១. បង្ហាញពីគោលនយោបាយគណបក្សក្នុងការកសាង អភិវឌ្ឍន៍មាតុភូមិ ឆ្នាំ (២០២៣-២០២៨) ។

២. បង្ហាញអំពីសមិទ្ធផលនានា ដែលគណបក្សដឹកនាំសម្រេចបាននាពេលកន្លងមក ។

៣. ការបង្រៀនគូសសន្លឹកឆ្នោត។ ជាលទ្ធផល ក្រុមការងារចុះបាន ២១៦គ្រួសារ ៕

ដោយ ៖ សហការី


ចែករំលែក៖