ព័ត៌មានទាន់ហេតុការណ៍៖

Inter Miami ទិញបានខ្សែបម្រើ Busquets ពី Barcelona ក្នុងកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៥

ចែករំលែក៖

ក្រុម Inter Miami បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែបម្រើក្រុម Barcelona កីឡាករ Sergio Busquets លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៥ ដែលជាក្រុមនៅ Major League Soccer បានប្រកាសកាលពីថ្ងៃអាទិត្យ។Busquets វ័យ៣៥ឆ្នាំ នឹងត្រូវជួបជុំជាមួយមិត្តភក្តិ និងអតីតមិត្តរួមក្រុម Lionel Messi បន្ទាប់ពីមិនបានបន្តកុងត្រាជាមួយ Barcelona បន្ទាប់ពីស្នាក់នៅ១៨ឆ្នាំ។

ក្លិបបានបន្ថែមថា ម្ចាស់ជើងឯក World Cup 2010 នឹងចូលរួមជាមួយក្រុមនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយនឹងកាន់កាប់កន្លែងកីឡាករបានកំណត់។

ម្ចាស់គ្រប់គ្រងក្លិបលោក Jorge Mas បាននិយាយថា “ខ្ញុំពិតជារំភើបក្នុងការស្វាគមន៍ Sergio Busquets មកកាន់ Inter Miamiគាត់នឹងចូលរួមយ៉ាងស៊ីចង្វាក់គ្នាជាមួយនឹង Messi”។

អតីតប្រធានក្រុម Barcelona ដែលបានចូលនិវត្តន៍ពីកាតព្វកិច្ចអន្តរជាតិកាលពីឆ្នាំមុន បានលេងច្រើនជាង៧០០ប្រកួតសម្រាប់ក្រុមជើងឯកអេស្ប៉ាញ ដោយបានឈ្នះពានរង្វាន់ LaLiga ចំនួន ពានរង្វាន់ Copa del Rey ចំនួន៧ ពានរង្វាន់ Champions League ចំនួន និងពានរង្វាន់ Club World Cup ចំនួន

Busquets ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលក្លិប Al Hilal និង Al Nassr បានធ្វើការដេញថ្លៃសម្រាប់តម្លៃខ្លួនរបស់គាត់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែគាត់បានសម្រេចចិត្តទៅលេងនៅទឹកដីអាមេរិកទៅវិញ។

ក្រុម Miami រំពឹងថា Busquets នឹងអាចលេងនៅថ្ងៃសៅរ៍ក្រោយ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមម៉ិកស៊ិក Cruz Azul សម្រាប់ការប្រកួតបើកឆាក Leagues Cup របស់ពួកគេ នៅពេលដែល Messi នឹងបង្ហាញខ្លួនជាលើកដំបូង។

ច្បាប់ស្តីពីអ្នកលេងដែលបានកំណត់គឺអនុញ្ញាតឱ្យក្លិបទទួលបានកីឡាកររហូតដល់នាក់ ដែលប្រាក់សំណងសរុប និងការចំណាយលើការទិញលើសពីចំនួនប្រាក់ខែ

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖