ក្លិប Manchester United កំពុងតែឈានទៅដល់ការចុះហត្ថលេខាលើអ្នកចាំទី Andre Onana របស់ក្លិប Inter Milan ក្នុងតម្លៃជិត៥០លានផោន។ បន្ទាប់ពីកិច្ចប្រជុំបន្ថែមរវាងអ្នកតំណាងរបស់ Man United និង Onana កាលពីថ្ងៃអាទិត្យ វាត្រូវបានគេយល់ថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់សម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀត។
កីឡាករសញ្ជាតិកាមេរូនវ័យ២៧ឆ្នាំរូបនេះនឹងជំនួសតំណែងលេខ១ដ៏យូររបស់ David de Gea ដែលបានចាកចេញពីក្លិបកាលពីខែមុនបន្ទាប់ពីរយៈពេល១២រដូវកាល។ ការចរចារវាងក្លិបមិនទាន់បានបញ្ចប់នៅឡើយទេប៉ុន្តែឥឡូវនេះវាហាក់ដូចជា Onana ប្រាកដណាស់ថា នឹងបញ្ចប់ការផ្ទេរនេះក្នុងពេលដែលត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅពេលពួកគេចាកចេញនៅចុងសប្តាហ៍នេះ។
អ្នកចាត់ការលោក Erik ten Hag ស្គាល់ Onana យ៉ាងច្បាស់តាំងពីពេលពួកគេនៅជាមួយគ្នានៅ Ajax ហើយជឿជាក់ថាគាត់អាចផ្តល់ឱ្យ Man United នូវជម្រើសអ្នកចាំទីដែលគាត់ចង់បានចាប់តាំងពីគាត់បានមកដល់ក្លិបកាលពីជាងមួយឆ្នាំមុន។
Onana បានចំណាយពេល៧ឆ្នាំកន្លះនៅ Ajax មុនពេលផ្លាស់ទៅ Inter Milan ក្នុងខែកក្កដា ឆ្នាំ២០២២។ គាត់បានរក្សា Clean Sheet ចំនួន៨ដងក្នុង២៤ប្រកួតនៅ Serie A ខណៈដែល Inter Milan បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ និងបានរក្សា Clean Sheet ចំនួន៨ដងក្នុង១៣ប្រកួតក្នុង Champions League កាលពីរដូវកាលមុនដែលជាចំនួនអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេក្នុងការប្រកួត។
គាត់បានលេងជាមួយ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែមិថុនា ខណៈដែល Inter Milan បានចាញ់ ១–០។
Onana នឹងក្លាយជាកីឡាករទី២របស់ Man Utd ក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Mason Mount ពី Chelsea ក្នុងតម្លៃដំបូង៥៥លានផោន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)