ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុបញ្ជូនអូបរ័ដឹកជញ្ជូនភ្ញៀវទេសចរណ៍ចំនួន៧០៨ នាក់ត្រឡប់មកដល់ដីគោកវិញដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរណ៍ទាំងជាតិ-អន្តរជាតិដែលជាប់នៅលើកោះដោយបញ្ហាអាកាសធាតុនៅថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០២៣ នេះលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុបានបញ្ជូនអូរប័រចំនួន ៦ គ្រឿងដើម្បីដឹកជញ្ជូនភ្ញៀវទេសចរណ៍  ជាប់នៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹមដោយសារបញ្ហាអាកាសធាតុមិនអំណោយផលមានភ្លៀងខ្យល់រលកបោកបោកខ្លាំងដែលធ្វើឲ្យការធ្វើដំណើរឆ្លងទៅមកមិនរួច។

ជាមួយគ្នានេះដែរលោក គួច ចំរើន រួមជាមួយនឹងថ្នាក់ ដឹកនាំខេត្តបានអញ្ជើញមកទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍ដែលបានមកដល់ដីគោកនៅកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុផងដែរ។

បើតាមរបាយការណ៍មកដល់រសៀលនេះមានចំនួនភ្ញៀវទេសចរណ៍ដែលបានជាប់នៅលើដីកោះមានចំនួន ៧០៨ នាក់ស្រី ៣៤៧ក្មេង ១៥ នាក់ ។

ជាមួយគ្នាទៀតដែរលោកអភិបាល ខេត្តព្រះសីហនុបានជូនដំណឹងផ្អាកមិនឲ្យមានការដឹកជញ្ជូនភ្ញៀវទេសចរណ៍ទៅបណ្ដាកោះនិងផ្អាកការចេញនេសាទខណៈនេះអាកាសធាតុបច្ចុប្បន្នមានភ្លៀងខ្យល់រលកបោកបាក់ខ្លាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់បងប្អូនដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ៕

ដោយ៖ សូរិយា


ចែករំលែក៖