ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឧកញ៉ា​ ហ៉ី​ គឹមហុង​ និង​ ឧកញ៉ា​ ចេង​ សង្ហាក់​ អគ្គនាយក​ក្រុមហ៊ុនពិភព​ដីមាស​ អាច​ប្រឈមមុខនឹងការតាមចាប់ឃាត់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​

ចែករំលែក៖

ភ្នំពេញ ៖ តាមផ្លូវច្បាប់ អោយតែមន្ត្រីនគរបាលយុត្តិធម៌ ចេញលិខិត កោះហៅ ២ដង តាមពាក្យបណ្តឹង របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយមិនចូលខ្លួន មន្ត្រីនគរបាលយុត្តិធម៌ គាត់នឹងបន្តនីតិវិធី របស់គាត់ ស្នើសុំតំណាងអយ្យការ ដើម្បីបញ្ជាអោយចូលខ្លួន បន្ទាប់ពី យល់ឃើញថា ,អ្នកឧកញ៉ា​ ហ៉ី​ គឹមហុង​ និង​ ឧកញ៉ា​ ចេង​ សង្ហាក់​ អគ្គនាយក​ក្រុមហ៊ុនពិភព​ដីមាស​ មានតម្រុយពិរុទ្ធភាព តាមរយៈចម្លើយ របស់ ប្រជាពលរដ្ឋកំពុងរងគ្រោះ។ 

សូមបញ្ជាក់ថា : តាមព័ត៌មានបឋម គឺ អ្នកឧកញ៉ា​ ហ៉ី​ គឹមហុង​ និង​ ឧកញ៉ា​ ចេង​ សង្ហាក់​ អគ្គនាយក​ក្រុមហ៊ុនពិភព​ដីមាស​ អាច​ប្រឈមមុខនឹងការតាមចាប់ឃាត់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​ ដោយ​សមត្ថកិច្ច​តាម​ច្រក​អន្តរជាតិ​ទទួលបាន​បទបញ្ជា​អោយ​ឃាត់ខ្លួន​បេី​ឃេីញ​មុខសញ្ញាទាំងនេះ​ឆ្លងដែនចេញទៅក្រៅ​ប្រទេស​ ។  

ប្រជាពលរដ្ឋ​រ​ងគ្រោះច្រេីនណាស់​ដែល​អះអាងថាបានចាញ់បោកក្រុម​ហ៊ុន​ពិភព​ដីមាសអស់​ទឹកប្រាក់​សរុប​រាប់​សិបលានដុល្លារ​ ។  បេីបងប្អូន​បាន​ប្រទះឃេីញ​ អ្នកឧកញ៉ា​ ឬ​ ឧកញ៉ា​ ដូចមានក្នុងរូបនេះ​ សូមមេត្តា​ផ្ដល់​ព័ត៌មាន​ជូន​មន្ត្រី​នគរបាលផង​ដេីម្បី​អញ្ជេីញគាត់យកលុយមកសង​ប្រជា​ពលរដ្ឋវិញ​ ។

ប្រជាពលរដ្ឋ និយាយថា : កុំ​រត់​អី​ រត់​ទៅណា​ក៏មិនរួចដែរ​ នៅ​ឈរដោះស្រាយ​បញ្ហា​ជាមួយ​ ពួកគាត់ ជាប្រជាពលរដ្ឋ​រងគ្រោះតាម​ច្បាប់​ទៅ​ រត់​គេចខ្លួន​មិនមែន​ជាដំណោះស្រាយល្អទេ​ ដោះស្រាយ សិន នោះទើបជាបុគ្គលដែលមានឆន្ទះ ទទួលខុសត្រូវចំពោះមុខច្បាប់ស្មើគ្នា ។  

ពួកគាត់បន្តថា : លក់ទ្រព្យ​សង​ប្រជាពលរដ្ឋ​វិញ​ទេីបល្អ​ ។  យកលុយ​ប្រជាពលរដ្ឋ​សរុប​រាប់​សិបលានដុល្លារ​ តេីយកទៅណា​ ?  ម្ដេចមិនយកមកសង​ប្រជាពលរដ្ឋ​វិញ​ ?

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារយ៉ាងខ្លីថា ( អាណិតណាស់ពិការភ្នែកទាំងសងខាងសង្ឃឹមថាមានជីវភាពប្រសើរក្រោយពេលវិនិយោគជាមួយក្រុមហ៊ុន) ។ លោកបង្ហោះបែបនេះ បន្ទាប់ពីឧកញ៉ាថៅកែរូបនេះ មិនចូលខ្លួនតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ ខណៈមានតែជនរងគ្រោះ ដើមបណ្ដឹង ចូលខ្លួនប៉ុណ្ណោះ មានរហូតដល់រាប់រយនាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពត។ 

កន្លងទៅលោកស្នងការបានបង្ហោះថា : លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សារលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន 259 បណ្តឹង នៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលាម៉ោង 9 ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ ប៉ុន្តែបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណជាង  400 នាក់ទៅហើយ បានដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ ទោះលោកឧកញ៉ាមិនចូលខ្លួន តាមនីតិវិធី ដំណើរការរបស់មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិស្នើសុំការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ បញ្ជាឲ្យចូលខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖