ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងសមាសភាព ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងសមាសភាព ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។

រាជរដ្ឋាភិបាលសម្រេច : 

មាត្រា១..ត្រូវបានតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដូចខាងក្រោម៖

១-លោក គង់ ម៉ារី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រធាន និងមានសមាជិក ចំនួន ៦រូប ។ 

មាត្រា២..អនុក្រឹត្យលេខ ៧៣៥ អនក្រ.តត ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្តីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹង អនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា៣..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖