ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបង​ បន្តឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​ម្នាក់​ នៅស្រុកមោងឫស្សី​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការន​គរបាលស្រុកមោងឫស្សី​ នៅព្រឹកថ្ងៃ​ទី១៨​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញា​ចែកចាយគ្រឿង​ញៀន​ម្នាក់​ នៅស្រុកមោងឫស្សី​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​រួមនិង​វត្ថុតាង​ជាក់ស្ដែង​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

លោកអធិការ​ស្រុក​ បន្តថា​ កាលពីល្ងាចថ្ងៃទី១៧ខែ​ កក្កដា​ ឆ្នាំ២០២៣ម្សិលមិញនេះ​ លោកបានដឹកនាំកម្លាំង​ផ្នែកប្រឆាំ​ងគ្រឿងញៀនរួមជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​ល​ព្រៃ​ស្វាយចុះប្រតិបត្តិការបង្ក្រាបករណីរក្សា​ទុកដោយខុសច្បាប់នូវសារ​ធាតុញៀន ០១ករណី ក្នុងបទ​ល្មើសជាក់ស្តែងដោយឃាត់ខ្លួនជន​សង្ស័​យម្នាក់​ ស្ថិតនៅចំណុ​ចក្រុម​ទី០៨ ភូមិផ្លូវបំបែក ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់​ដំបង។ 

ជនសង្ស័យ​ខាងលេីនេះ​ឈ្មោះ ហ៊ត ហៀប  ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លាចំនួន ១០កូនថង់ ទម្ងន់ ២.៣៤ ក្រាម ទាំងសំបក សង្ស័យមានសារធាតុញៀន

-កាបូបដាក់ប្រាក់ចំនួន ០១

-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធី​ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖