ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាទាំង២នាក់ប្តីប្រពន្ធបង្កជាហិង្សាប្តីវាយប្រពន្ធ៣០ដំបងឫស្សីបណ្តាលឱ្យស្លាប់នៅស្រុករតនមណ្ឌល​

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ១កើតខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០១ និង៣០នាទី នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ (បទឃាតកម្ម )មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបា​ត់ដំ​បង បានធ្វើសកម្មភាពយកដំបងឫស្សីវាយលើជនរងគ្រោះឈ្មោះ ឆូយ វន ភេទស្រី ជាប្រពន្ធ អាយុ៤៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន៣០ដំបងរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាង បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្ដង ។

នៅពេលកេីតហេតុភ្លាម អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់​ដំបង​ លោកវរសេ​នីយ៍ឯក​ សន​ និល​ អធិការន​គរបាលស្រុករតនមណ្ឌល​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ចុះទៅឃាត់ខ្លួន​ជនសង័្សយជាប្តីនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាក​សួរស្រាវជ្រាវ។ 

ចំពោះមូលហេតុដែលនាំឱ្យកេីតករ​ណីហិង្សាគឺទាំងពីរនាក់ប្តីប្រពន្ធនេះ​ បុរសជាប្តីបានរៀបរាប់ថា​ គេទាំងពីរនាក់នេះរស់នៅលេីចំណីដីរបស់អ្នកដទៃ មិនមានមុខរបរឱ្យប្រាកដទេ​ ដេីរស៊ីឈ្នួល​ធ្វេីចម្ការឱ្យគេ​ ហេីយផឹកស្រា​ទាំងពីរនាក់រាល់ថ្ងៃនិងតែងបង្កជម្លោះ​ជាមួយគ្នាគ្រប់ពេលស្រវឹងស្រាម្តងៗ។ 

នៅមុនពេលកេីតហេតុនេះគឺគេនិងប្រពន្ធបានផឹកស្រាអស់ពីរលីត្រហេីយបង្កជម្លោះជាមួយគ្នា​ រហូតរូបគេយកដំបងឫស្សី វាយលើប្រពន្ធបណ្តាលឱ្យបាត់បង់ជីវិតតែម្តង។

នៅពេលនេះនគរបាលស្រុករៀបចំក​សាងសំណុំរឿងបញ្ជូនជនសង័្សយ​មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់​ រីឯសពបានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ សហការី


ចែករំលែក៖