ខេត្តសៀមរាប៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន៩នាក់ ដែលពាក់ព័ន្ធនឹងករណីអំពើលួច ត្រូវបានបញ្ជូនខ្លូនទៅសាលាដំបូងខេត្តសៀមរាប ដេីម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងការិយាល័យនគរបាលអន្តរាគមន៍និងតម្រួតបទបញ្ជា និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើប្រតិបត្តិការស៊ើបអង្កេត និងស្រាវជ្រាវ ករណី អំពើលួច (លួចម៉ូតូ) យ៉ាងសកម្មនៅក្នុងក្រុងសៀមរាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៩នាក់:
១.ឈ្មោះ វិន ជែម ហៅ ចេម ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។
២.ឈ្មោះ ផុន តាណា ហៅ ខេមរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
៣.ឈ្មោះ ទាន វណ្ណា ហៅ តូច ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។
៤.ឈ្មោះ សំ សុភា ហៅ រ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។
៥.ឈ្មោះ ហីម រចនា ហៅ ទី ហ៊ីម ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
៦.ឈ្មោះ ពត បញ្ញាពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
៧.ឈ្មោះ រិទ្ធី យ៉ាស័ក្តិ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនបានប្រព្រឹត្តអំពើ (លួចម៉ូតូ) ក្នុងក្រុងសៀមរាប បានម៉ូតូចំនួន១០គ្រឿង ក្នុងពេលធ្វើសកម្មភាពលួចម៉ូតូបាន បក្ខពួកខ្លួនបានយកទៅលក់បន្តនៅខេត្តកំពង់ធំ។
បន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៥០នាទី កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៍ជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តការស្រាវជ្រាវ នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មាន:
១.ឈ្មោះ ជា កុសល ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
២.ឈ្មោះ អិត យន ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
វត្ថុតាងដកហូតរួមមាន
-ម៉ូតូចំនួន ០៧គ្រឿង (បានប្រគល់ឲ្យម្ចាស់ម៉ូតូ ចំនួន ០៥គ្រឿង)
-ទូរស័ព្ទដៃចំនួន០២គ្រឿង ។
ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
ដោយ៖ សហការី