ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ទេសចរណ៍ ​៖​ ចុងសប្ដាហ៍ទី២ខែកក្កដា ទូទាំងប្រទេសទទួលបានភ្ញៀវជិត៣០ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ​ចុងសប្ដាហ៍ទី២​ នៃខែកក្កដា​ ឆ្នាំ២០២៣នេះ​ ទទួលបាន​ភ្ញៀវជិត៣០ម៉ឺននាក់​ ពោល​គឺ​(ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមក។ 

ក្រសួង​ទេសចរណ៍​ បានគូសបញ្ជាក់ថា​ ភ្ញៀវ​ទេសចរណ៍​សរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់

* ខេត្តបាត់ដំបង ៣៥,៦៦៤នាក់

* រាជធានីភ្នំពេញ ៣៣,២១១នាក់

* ខេត្តកំពត ២៧,៦៧៥នាក់

* ខេត្តសៀមរាប ២២,៥៣៥នាក់

* ខេត្តកំពង់ស្ពឺ ១៤,២៥៣នាក់

* ខេត្តពោធិ៍សាត់ ១១,២៧៧នាក់

* ខេត្តកែប ១១,០៧៦នាក់។

ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ​ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។

តាមការសង្កេតរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយសារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕

ដោយ៖ សហការី​


ចែករំលែក៖