ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ៩ ដូចខាងក្រោម :
១- ឥឡូវថាការគូសសន្លឹកឆ្នោតគ្មាននរណាដឹងទេ = ពីមុនថាមានអ្នកដឹងថាគូសសន្លឹកឆ្នោតឲ្យគណបក្សណា?
២- ក្រុមឧទ្ទាមក្រៅច្បាប់ត្រូវដកសិទ្ធិបោះឆ្នោតជារៀងរហូតក៏បានដែរ = ព្រោះក្រុមក្បត់ជាតិនេះទោះជានៅមានសិទ្ធិក៏មិនហ៊ានចូលមកបោះឆ្នោតដែរ។
៣- ការបោះឆ្នោតមិនទាន់មកដល់ផងបែរជានាំគ្នានិយាយថាមិនសេរីនិងយុត្តិធម៌ = តើជាការពិតដែរទេ?
៤- ការទៅធ្វើការនៅក្រៅប្រទេសមិនមែនដើម្បីក្រីក្រទេ = គឺដើម្បីបានចំណូលថវិកាទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យរីកចម្រើនសម្បូរសប្បាយ។
៥- ការរក្សាទុកឈ្មោះរបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្នុងបញ្ជីរបោះឆ្នោតជាការអត់ប្រយោជន៍ = ព្រោះពួកនេះមិនហ៊ានចូលមកចុះឈ្មោះបោះឆ្នោតនិងមកបោះឆ្នោតទេ។
៦- តាមទង្វើជាក់ស្តែងទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាអ្នកបញ្ជារផ្ទាល់មកឲ្យភ្លើងទៀនអនុវត្តឧបាយកលបំផ្លាញសន្លឹកឆ្នោតហើយភ្លើងទៀនក៏បាននិងកំពុងអនុវត្តឧបាយកលនេះជាចំហរ = ទាំងនេះជាពិរុទ្ធភាពបញ្ជាក់ថាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់និងភ្លើងទៀនគឺតែមួយដែលជាទឡ្ហីករណ៍ដែលភ្លើងទៀនត្រូវរំលាយបានស្របតាមច្បាប់។
៧- ក្រុមយុវជនសាងគ្រោះជាតិធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតបម្រើផលប្រយោជន៍ភ្លើងទៀន = នេះជាភ័ស្តុតាងច្បាស់ថាអា២ក្រុមនឹងគឺតែមួយ។
៨- វិទ្យុដែលអួថាមានក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន = និយាយនិងផ្សាយព័ត៌មានប្រឌិតផ្ទុយពីការពិតជាក់ស្តែងនិងរំលោភសិទ្ធិបុគ្គលរបស់គេអត់គិតផងទេ។
៩- អ្នកសង្កេតការណអន្តរជាតិលើការបោះឆ្នោតនៅកម្ពុជា = បើមកកម្ពុជាស្វាគមន៍ តែបើអវត្តមានគឺជាសិទ្ធិរបស់គេ ឯការបោះឆ្នោតនៅតែប្រព្រឹត្តដោយរលូន៕
ដោយ ៖ សហការី