ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជា សុផារ៉ា រួមទាំងថ្នាក់ដឹកនាំក្រសួងមួយចំនួន បានអញ្ជើញទៅបោះឆ្នោតនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅក្រុងសួង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងថ្នាក់ដឹកនាំក្រសួងមួយចំនួន បានអញ្ជើញទៅបោះឆ្នោតនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

យើងនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យថែមទៀត។

សូមបញ្ជាក់ថា : ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។ គណបក្សទាំង ១៨នោះរួមមាន៖

១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

២៖ គណបក្ស ខ្មែរតែមួយ

៣៖ គណបក្ស សញ្ជាតិកម្ពុជា

៤៖ គណបក្ស ខ្មែររួបរួមជាតិ

៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ

៦៖ គណបក្ស កសិករ

៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី

៨៖ គណបក្ស ខ្មែរឈប់ក្រ

៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច

១០៖ គណបក្ស ធម្មាធិបតេយ្យ

១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

១២៖ គណបក្ស បំណងពលរដ្ឋ

១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៤៖ គណបក្ស ឯកភាពជាតិខ្មែរ

១៥៖ គណបក្ស ខ្មែរអភិរក្ស

១៦៖ គណបក្ស យុវជនកម្ពុជា

១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៨៖ គណបក្ស ប្រជាជនកម្ពុជា។

ចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ៕

ដោយ ៖ សិលា


ចែករំលែក៖