ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាប់លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត តាមមណ្ឌល ការិយាល័យបោះឆ្នោតទាំងព្រលឹមអុរ ទោះបីជាកន្លែងខ្លះ មានភ្លៀងធ្លាក់ រលឹម ក៏បងប្អូនប្រជាពលរដ្ឋបានទៅបោះឆ្នោត។
ផ្ទុយទៅវិញមានជនអគតិខ្លះ ! ដែលចាញ់ល្បិចកលក្រុមជនក្បត់ជាតិនៃពួកប្រឆាំង បែរជាព្យាយាមបំផ្លាញសន្លឹកឆ្នោត ។
ជាក់ស្ដែង សមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពត កំណត់មុខសញ្ញាក្រុមជនសង្សយ៤នាក់ ដែលបាន «បង្ហោះផ្សព្វផ្សាយសន្លឹកឆ្នោតក្លែងក្លាយ ដោយគូសខ្វែងចោលសន្លឹកឆ្នោត»។
សូមបញ្ជាក់ថា ៖ សមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពត បានកំណត់មុខសញ្ញាក្រុមជនសង្សយ៤នាក់ ដែលបាន «បង្ហោះផ្សព្វផ្សាយសន្លឹកឆ្នោតក្លែងក្លាយ ដោយគូសខ្វែងចោលសន្លឹកឆ្នោត»។
តាមព័ត៌មានពីសមត្ថកិច្ច នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣នេះ សមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពត បានកំណត់បានរួចហើយនូវមុខសញ្ញាក្រុមជនមួយចំនួនដែលបាន «បង្ហោះផ្សព្វផ្សាយសន្លឹកឆ្នោតក្លែងក្លាយ ដោយគូសខ្វែងចោលសន្លឹកឆ្នោត» នៅថ្ងៃបោះឆ្នោតនេះ ក្នុងចេតនាទុច្ចរិត ញុះញង់ និងបំផ្លាញដំណើរការការបោះឆ្នោត ដែលទង្វើនេះជាការប្រព្រឹត្តបំពានច្បាប់ស្តីពីការបោះឆ្នោត។
យោងតាមប្រភពពីសម្ថកិច្ចអនុវត្តច្បាប់ មុខសញ្ញា៤នាក់ដែលបំពានច្បាប់នេះនឹងត្រូវបញ្ជូនទៅតុលាការដើម្បីទទួលទោសតាមច្បាប់ជាធរមាន ។
សមត្ថកិច្ចបានប្រឹងប្រែង អនុវត្តច្បាប់ ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ រកមុខសញ្ញា ក្រុមជនដែលបាន ញុះញង់ឱ្យប្រជាពលរដ្ឋ បំផ្លាញសន្លឹកឆ្នោត។ ប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ មិនត្រូវបានអនុញ្ញាតឲ្យជនទុច្ចរិត រារាំងការបោះឆ្នោត ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឡើយ។
ការបោះឆ្នោតនេះផងដែរ មានអ្នកសង្កេតការណ៍ជាតិអន្តរជាតិ លើពិភពលោក បានមកចូលរួមសង្កេតការណ៍ ដោយយកចិត្តទុកដាក់បំផុត ដើម្បីឃ្លាំមើល នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ៕
ដោយ ៖ សិលា