ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣ រួចហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក  ហ៊ុន ម៉ានី  សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា!

សូមបញ្ជាក់ថា : នៅព្រឹកថ្ងៃអាទិត្យ ០៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក  ហ៊ុន ម៉ានី  បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣ រួចហើយ ។ 

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។

ដោយឡែកចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ។ 

មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨ រួមមាន : 

១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

២៖ គណបក្ស ខ្មែរតែមួយ

៣៖ គណបក្ស សញ្ជាតិកម្ពុជា

៤៖ គណបក្ស ខ្មែររួបរួមជាតិ

៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ

៦៖ គណបក្ស កសិករ

៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី

៨៖ គណបក្ស ខ្មែរឈប់ក្រ

៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច

១០៖ គណបក្ស ធម្មាធិបតេយ្យ

១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

១២៖ គណបក្ស បំណងពលរដ្ឋ

១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៤៖ គណបក្ស ឯកភាពជាតិខ្មែរ

១៥៖ គណបក្ស ខ្មែរអភិរក្ស

១៦៖ គណបក្ស យុវជនកម្ពុជា

១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៨៖ គណបក្ស ប្រជាជនកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖