ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមម៉ោង១៖០២នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧ ១៨៧ ៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

ចែករំលែក៖

ភ្នំពេញ ៖ គិតត្រឹមម៉ោង១៖០២នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧ ១៨៧ ៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាម ការបញ្ជាក់ពីលោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.បនៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។

ដោយឡែកចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ។ 

មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨ រួមមាន : 

១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

២៖ គណបក្ស ខ្មែរតែមួយ

៣៖ គណបក្ស សញ្ជាតិកម្ពុជា

៤៖ គណបក្ស ខ្មែររួបរួមជាតិ

៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ

៦៖ គណបក្ស កសិករ

៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី

៨៖ គណបក្ស ខ្មែរឈប់ក្រ

៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច

១០៖ គណបក្ស ធម្មាធិបតេយ្យ

១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

១២៖ គណបក្ស បំណងពលរដ្ឋ

១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៤៖ គណបក្ស ឯកភាពជាតិខ្មែរ

១៥៖ គណបក្ស ខ្មែរអភិរក្ស

១៦៖ គណបក្ស យុវជនកម្ពុជា

១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៨៖ គណបក្ស ប្រជាជនកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖