ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ត Nova Scotia ប្រទេសកាណាដាប្រឈមគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ មនុស្ស៤នាក់បាត់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសកាណាដាបានឱ្យដឹងថា ភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារលើខេត្ត ណូវ៉ា ស្ដុតត្យា (Nova Scotia) ដោយបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ។
បើតាមអាជ្ញាធរកាណាដា ព្យុះភ្លៀងដែលបានចាប់ផ្ដើមកាលពីថ្ងៃសុក្រកន្លងទៅនោះបាននាំមកជាមួយនូវភ្លៀងធ្លាក់ក្នុងកម្រិតកម្ពស់ទឹក ២៥សង់ទីម៉ែត្រនៅតាមតំបន់ខ្លះ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ហើយជាធម្មតា ភ្លៀងធ្លាក់ក្នុងរយៈពេល៣ខែឯណោះ ទើបមានកម្រិតកម្ពស់ទឹកទឹកភ្លៀងបែបនេះ។ ទឹកជំនន់បានជន់លិចផ្លូវនិងផ្ទះជាច្រើនខ្នង ដោយបង្កការខូចខាតនឹកស្មានមិនដល់ ខណៈមនុស្ស៤នាក់បានបាត់ខ្លួន ក្នុងនោះរួមមានទាំងកុមារ ២នាក់ផងដែរ។
សារព័ត៌មានក្នុងទីក្រុង Torontoបានឱ្យដឹងថា អាជ្ញាធរកាណាដាពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពទឹកជំនន់ ហើយសន្យាថា រដ្ឋាភិបាលរបស់លោកនឹងផ្ដល់ជំនួយនិងការគាំទ្រនានាដល់ប្រជាជនក្នុងខេត្ត ណូវ៉ា ស្ដុតត្យា (Nova Scotia៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖