ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ចំណុច ដូចខាងក្រោម : 

១- ទង្វើទណ្ឌិត សម រង្សុី ជាពិរុទ្ធភាពធ្វើឲ្យភ្លើងទៀនត្រូវរលាយ  = ដោយជៀសមិនរួច។

២- ហេតុម៉េចបានជាបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឲ្យទណ្ឌិត សម រង្សុី ឈឺក្បាលម៉្លេះ =  ទណ្ឌិត សម រង្សុី អត់មានពាក់ព័ន្ធអីសោះ ត្រូវបដិសេធចេញពីសង្គមកម្ពុជារួចហើយ។

៣- បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា  = ស្រេចលើការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា។

៤- ដែលទណ្ឌិត សម រង្សុី ខិតខំបំផ្លាញការបោះឆ្នោត  = មិនដើម្បីផលប្រយោជន៍ម្បត់ជាតិរបស់ទណ្ឌិតទេឬ?

៥- បើទោះបីប្រមូលខ្មែរក្រៅប្រទេសមកបោះឆ្នោត = ក៏មិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជាបានទេ?

៦- ការធ្វើច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា = គឺដើម្បីយកឈ្នះលើក្រុមឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ។

៧- បើមានឡានបិទផ្លាកគណបក្សនៅតាមដងផ្លូវសាធារណៈក្នុងថ្ងៃស = មិនមែនជាសកម្មភាពឃោសនាទេ គ្រាន់តែមិនបានបកផ្លាកចេញ ហើយអត់មានបណ្តឹងតវ៉ាទេ។

៨- ទណ្ឌិតមេឧទ្ទាមក្បត់ជាតិចង់ឲ្យប្រជាជនមានជីវភាពធូរធារ = តែទៅនៅឯបរទេសចោលប្រជាជនទៅវិញ?

៩- ទោះបីគ្មានរបស់ដែលហៅថាក្រុមយុវជនឯករាជ្យចូលរួមសង្កេតការណ៍បោះឆ្នោត = ក៏ការបោះឆ្នោតនៅតែប្រព្រឹត្តទៅដោយរលូន។

១០- ក្នុងការប្រកួតកីឡាក៏ដោយបើកីឡាករណាមិនគោរពលក្ខន្តិកៈកីឡាទេ = គេមិនឲ្យចូលប្រកួតទេ ៕

ដោយ ៖ សហការី


ចែករំលែក៖