ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ៖ លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងផ្សាយលើប្រព័ន្ធចំនួន៧ នៅល្ងាចថ្ងៃទី២៣ និងទី២៤ ខែកក្កដា

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង ១២:០០យប់ និង បន្តផ្សាយចាប់ពីម៉ោង ៨:០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖

– ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)

– វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) –

– ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP –

– គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh

– កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News

– Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

– YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

សូមរង់ចាំតាមដានដោយមេត្រី៕

ដោយ : សិលា


ចែករំលែក៖