ភ្នំពេញ ៖ សូមជម្រាបជូនថា : អ្នកនាំពាក្យគ.ជ.ប បាន៖ អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន ៧ ៩១២ ០៨១នាក់ ស្មើ ៨១,៤៨% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ខណៈ គ.ជ.ប កំពុងបូកសរុប ហើយការប្រកាសលទ្ធផលបណ្តោះអាសន្នអាសន្ន ចាប់ផ្តើមពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុក ឱ្យដឹងថា ក្រោយបិទការិយាល័យបោះឆ្នោតនៅរសៀលនេះ គឺអត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន ៧ ៩១២ ០៨១នាក់ ស្មើ ៨១,៤៨ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈគ.ជ.ប កំពុងបូកសរុប។
លោកថា : អត្រានេះគិតត្រឹមម៉ោង ១៥៖៣០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ។
ដោយឡែកចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ។
មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨ រួមមាន :
១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្ស ខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្ស ខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្ស កសិករ
៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី
៨៖ គណបក្ស ខ្មែរឈប់ក្រ
៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច
១០៖ គណបក្ស ធម្មាធិបតេយ្យ
១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្ស បំណងពលរដ្ឋ
១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្ស ឯកភាពជាតិខ្មែរ
១៥៖ គណបក្ស ខ្មែរអភិរក្ស
១៦៖ គណបក្ស យុវជនកម្ពុជា
១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៨៖ គណបក្ស ប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា