ភ្នំពេញ៖ ប្រទសអូស្ត្រាលី ប្រកាសថា ខ្លួននឹងផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ៨៣,៦ លានដុល្លារអូស្រ្តាលី ដល់កម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៤។
នេះបើតាមការបញ្ជាក់ក្នុងលិខិតរួមថ្មីៗនេះរបស់ លោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេស និងលោក ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្ដរជាតិ និងប៉ាស៊ីហ្វិក និងជា រដ្ឋមន្ត្រីឧស្សា ហកម្ម សម្រាប់វិស័យ ការពារជាតិរបស់អូស្ដ្រាលី ផ្ញើជូនឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋាភិបាលអូស្រ្តាលី ប្រកាសថា ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី ដល់កម្ពុជាក្នុងឆ្នាំ២០២៣-២០២៤ រួមមាន ៤៧,៩លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។
ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២០២៣ ៕
ដោយ៖ សូរិយា