ភ្នំពេញ ៖ ពិតជាកន្ទេលធំបន្លំដេកមែន ! អស់លោក មន្ត្រីគ្រាប់ល្ពៅ តែងតែឆ្លៀតឱកាស ឃុបឃិតគ្នាជាមួយក្រុមឈ្មួញ ចំពោះសកម្មភាព ការកាប់ទន្រ្ទានយកដីព្រៃរបស់រដ្ឋ និងករណីលួចធ្វើរ៉ែមាស ខណៈថ្នាក់ដឹកនាំ ស្ថាប័នជំនាញពាក់ព័ន្ធ កំពុងមមាញឹក ក្នុងការបំពេញតួនាទីភារកិច្ច ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ។
ប្រភពអាចយកជាការបាន ទម្លាយឲ្យដឹងថា : មុនបោះឆ្នោត ប្រមាណជាមួយខែ ក្រុមឈ្មួញបានធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចជំនាញ ដើម្បីលួចដំណើរការធ្វើរ៉ែមាស ប៉ុន្តែគោលការណ៍របស់ពួកគេ ត្រូវបានផ្អាកមួយរយៈ រង់ចាំឱកាសល្អ ឬគេចផុតពីភ្នែកច្រមុះថ្នាក់លើ មួយគ្រាសិន ។ ទីបំផុត ! មុនបោះឆ្នោតពីរថ្ងៃ ក្រុមឈ្មួញបានធ្វើសកម្មភាព លួចធ្វើរ៉ែមាស នៅចំណុច ភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មកដល់បច្ចុប្បន្ន។
ក្រុមអ្នករត់ការមានគ្នាចំនួន ៣ រូប ទី១- ឈ្មោះ សុជាតិ , ទី២-ឈ្មោះ តែ គឹមសាន ហើយបុគ្គលឈ្មោះ តែ គឹមសាន ល្បីខាងយកឈ្មោះថ្នាក់លើ ថតជាមួយអ្នកធំ ដើម្បីជាអំនួត ក្នុងការយកលុយពីឈ្មួញមករត់ការ ។ ទី៣-ជាសមត្ថកិច្ច ខ្លួនមានតួនាទីជាអ្នកបង្ក្រាប តែចេញមុខរត់ការជាមួយក្រុមខាងលើនេះ ។
ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ តាមទូរស័ព្ទជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានទទួលស្គាល់ថាលេចឮមានករណីនេះមែន ! ដោយលោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា : ខ្ញុំបានទទួលដំណឹងនេះដែរ ក្នុងនោះខ្ញុំបានដាក់កម្លាំងដើម្បីចុះស៊ើបអង្កេត ស្រាវជ្រាវ ឱ្យដល់ទីតាំងនោះ តែម្តង ។
លោកបន្តថា , ខ្ញុំជឿថាបច្ចុប្បន្ននេះ បើមានករណីលួចធ្វើរ៉ែមាស ក៏ពួកគេពិបាកដែរ ព្រោះជារដូវភ្លៀងធ្លាក់ បើលួចធ្វើ អាចជាលក្ខណៈគ្រួសារ ប្រើប្រាស់ម៉ាស៊ីនកែច្នៃតូចៗ ដោយឡែកគ្រឿងចក្រមិនអាចចូលបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែមានវិធានការ ស៊ើបអង្កេតដើម្បីបង្ក្រាប ពីព្រោះថានៅតំបន់នោះ ភាគច្រើនជា រណ្ដៅលួចធ្វើរ៉ែមាសកន្លងទៅ ក្នុងជម្រៅជ្រៅៗ ។
សូមបញ្ជាក់ផងដែរថា : កន្លងទៅទីតាំងខាងលើនេះ ត្រូវបានសមត្ថកិច្ច របស់គណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបម្ដងរួចមកហើយ។ ឥឡូវលួចដំណើរការសារជាថ្មី អាចករណីនេះ ក្រុមអ្នករត់ការខាងលើ ចាត់ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងករណីខាងលើ លោកមិនបានធ្វើការបកស្រាយទេអាចជាប់រវល់ ប៉ុន្តែលោកផ្ដល់ព័ត៌មាន ឱ្យធ្វើការទំនាក់ទំនងទៅមន្ត្រីជំនាញថ្នាក់ក្រោម (ខាងមន្ទីរ) ។ ផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលស្គាល់ថាមានសកម្មភាពលួចធ្វើរ៉ែមាស ប៉ុន្តែការធ្វើនេះ ប្រជាពលរដ្ឋគាត់ធ្វើជាលក្ខណៈគ្រួសារតូចតាចតែប៉ុណ្ណោះ គ្មានសកម្មភាពណា ជាទ្រូងទ្រាយធំនោះឡើយ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី តាមទូរស័ព្ទបានបញ្ជាក់ថា, ខ្ញុំមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ចាំឱ្យសមត្ថកិច្ចជំនាញចុះស៊ើបអង្កេតស្រាវជ្រាវ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធនឹងសំណួរថា ,តើខាងសមត្ថកិច្ចបង ទទួលព័ត៌មាន ចំពោះករណីលួចធ្វើរ៉ែមាស នៅចំណុច ភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ? លោកអោយដាក់តាម ប្រព័ន្ធ Telegram , រួចក៏បានឆ្លើយយ៉ាងខ្លីថា , (ទទួលបាន សូមអរគុណ )។ ចុងក្រោយលោកក៏បានបញ្ជាក់ក្នុងប្រព័ន្ធ Telegram យ៉ាងដូច្នេះថា , ខ្ញុំបានផ្ដល់ព័ត៌មាននេះទៅខេត្តហើយ ដើម្បីឲ្យមានការពិនិត្យមើល។
លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” យ៉ាងដូច្នេះថា , ខ្ញុំបានទទួលព័ត៌មាននេះ តាំងពីមុនបោះឆ្នោតជិតមួយខែម្លេះ ថែមទាំងអោយកម្លាំងជំនាញចុះទៅស៊ើបអង្កេតស្រាវជ្រាវដល់កន្លែង ប៉ុន្តែពួកគេអាចដឹងមុន ទើបផ្អាកសកម្មភាពទាំងស្រុង។ លោកបន្តថា , ក្រោយមកមន្ត្រីយើងទាំងអស់គ្នា ម្នាក់ៗជាប់រវល់ការងារបោះឆ្នោត ទើបមានសកម្មភាពលួចធ្វើរ៉ែមាសនេះ ហើយខ្ញុំក៏បានរៀបចំកម្លាំងជំនាញ ដើម្បីធ្វើកិច្ចការនេះរួចហើយ ពីព្រោះថាពួកនេះ ជាក្រុមឆក់ឱកាស ពេលដែលសមត្ថកិច្ច ជំនាញជាប់រវល់ ពួកគេលួចធ្វើសកម្មភាព។ ប៉ុន្តែខ្ញុំនៅតែបន្តធ្វើកិច្ចការនេះ ឱ្យខានតែបាន មិនអនុញ្ញាតឲ្យមានសកម្មភាពលួចធ្វើរ៉ែ មាសដោយគ្មានច្បាប់អនុញ្ញាតនោះឡើយ។
នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ តាមប្រភពច្បាស់ការណ៍ លេចឮថា , សមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ និងក្រុមអ្នករត់ការ កំពុងស្លន់ស្លោរ បន្ទាប់ពីបែកធ្លាយក្នុងករណីនេះ ហើយអាចឲ្យបញ្ឈប់សកម្មភាពមួយរយៈ ដើម្បីលប់លាង ចរិត កន្ទេលធំបន្លំដេករបស់មន្ត្រីគ្រាប់ល្ពៅទាំងអស់នេះ ។
សូមបញ្ជាក់ថា : ក្រៅអំពីបទល្មើសលួចធ្វើរ៉ែមាស , តាមប្រភពដែលភ្នាក់ងារយើងទទួលបានសម្រាប់ខេត្តមណ្ឌលគិរីមានបុគ្គលច្រើននាក់ដែលជាប់ពាក់ព័ន្ធ ករណី ការកាប់ទន្រ្ទានយកដីព្រៃរបស់រដ្ឋ ដែលត្រូវខាងជំនាញមន្ទីរបរិស្ថាន ចុះពិនិត្យជាក់ស្ដែង ចេញជារបាយការណ៍សម្ងាត់ថា,
| .ស្រុកពេជ្រាដា
-នៅភូមិពួជ្រៃចុងផាងឃុំពួជ្រៃចំនួន០៣នាក់
១ .ឈ្មោះ កន ថៃ (ជាប់ពន្ធនាគារខេត្ត)។
២ .កន គឿន(ជាប់ពន្ធនាគារខេត្ត)ពាក់ព័ន្ធករណីទៅភ្ជួរដីកន្លែងបរិស្ថានហាមឃាត់នឹងទៅរំដោះវត្ថុតាងនៅស្នាក់ការបរិស្ថាន។
៣. តាវី ភារ៉ា (ហៅពក)មានដីចំនួន៣,៤០០០ម៉ែត្រការ៉េ(ដីព្រៃកាប់ថ្មី)។
||.ស្រុកកោះញ៉ែក
១.ឧកញ៉ា តាយ សេង UTM(709836-1456435) ផ្ទៃដី450ហិកតានៅភូមិរវ៉ាក់ឃុំរយ៉។
២. ឈ្មោះ គុជ មាស UTM (710101-1440290) ផ្ទៃដី 68.47ហិកតានៅភូមិសរីមានរិទ្ធឃុំស្រែសង្គម។
៣.ឈ្មោះ រឿន រដ្ឋា UTM(685836-1427630)ផ្ទៃដី 5ហិចតានៅភូមិក្ដោយឃុំរយ៉(ដីលំនៅឋាន)។
៤.ឈ្មោះ ព្រីម សំបូ UTM (709836-1452788)ផ្ទៃដី90ហិកតានៅភូមិរវ៉ាក់ឃុំរយ៉។
៥.ឈ្មោះ ភា រុន UTM (704782-1452727) ផ្ទៃដី 77ហិកតានៅភូមិរវ៉ាក់ឃុំរយ៉។
៦.ឈ្មោះ ផៃ UTM (704719-1453553) ផ្ទៃដី 45ហិកតានៅភូមិរវ៉ាក់ឃុំរយ៉។
៧. ឈ្មោះ ហុក បូរី UTM (705129-1450294)ផ្ទៃដី200ហិកតានៅភូមិរវ៉ាក់ឃុំរយ៉។
៨.ឈ្មោះ ប៉ុក វណ្ណា UTM (709198-1451903) ផ្ទៃដី 50ហិកតានៅភូមិរវ៉ាក់ ឃុំរយ៉។
១០.ឈ្មោះ ថុក ថៃអូន UTM (708995-1450849) ផ្ទៃដី 183ហិកតានៅភូមិរវ៉ាក់ឃុំរយ៉។
១១.ឈ្មោះ យាយ ស UTM (708120-1445053)ផ្ទៃដី 221ហិកតានៅភូមិមេមុំ ឃុំរយ៉។
១២.ឈ្មោះ ឃឹម រស្មី UTM (706260-1440920) ផ្ទៃដី200ហិកតានៅភូមិមេមុំ ឃុំរយ៉។
១៣.ឧកញ៉ា ប៊ុត ចន្ធូ UTM (710567-1453562) ផ្ទៃដី180ហិកតានៅភូមិរវ៉ាក់ ឃុំរយ៉ ។
១៤. ឈ្មោះ ភី វន់ (មិនស្គាល់អត្តសញ្ញាណ)
១៥.ឈ្មោះ ម៉ុង បូរិន (មិនស្គាល់អត្តសញ្ញាណ)
១៦.មានករណីកាប់ព្រៃនឹងសង់ផ្ទះ នៅក្នុងដីរបៀងជីវៈចម្រុះតំបន់ការពារធម្មជាតិ ២កន្លែង
-នៅចំណុច UTM លេខ(706766-1439803) មានចំនួន៧ខ្នងផ្ទះ ផ្ទៃដីកាប់វាលប្រហែល20ហិកតាពេលកម្លាំង ចុះដល់ពុំមានឃើញម្ចាស់ផ្ទះទេចំងាយពីស្នាក់ការបរិស្ថាន ប្រហែល3km។
UTM ( 708411-1441130 )ចំនួន១ខ្នងផ្ទះ ផ្ទៃដីកាប់វាលនឹងដាំស្វាយចន្ទី ប្រហែល15ហិកតា ម្ចាស់ផ្ទះឈ្មោះ ថាន ធឿន។
១៧.បានប្រទះឃើញករណីកាយស្រះចំនួន២ស្រះនៅ ចំនុចUTM (707001-1438817)ក្នុងដីរបៀងជីវៈចំរុះជាប់ក្រវ៉ាត់ក្រុមហ៊ុនថាច់ហ្វូត។
|||.ស្រុកកែវសីមា
១-ឈ្មោះ សូត្រ រ៉សាក់ កាប់រានដី២.៥០ហិកតា ចំណុចព្រំប្រទល់ស្នាក់ការរងពូគង់
២-ស៊ានអាននិងអានស្រី ពេជ្យ នៅពីក្រោយដន ឌីមផ្ទៃដី ៦.០២ហិកតានៅចំនុចស្នាក់ការរងពូគង់
៣-សូ ផេងនៅពីក្រោយឌឿន សុខដន utm709640-1344824 ផ្ទៃដី0.70ហិកតា នៅចំណុចស្នាក់ការកណ្ដាលកែវសីមា
៤-សំណាង វ៉ាន់ណុច អ៊ុក យៀក គិតឡូញ នៅពីក្រោយ ព្យុះ ណាល់ utm 700084-1355208 ផ្ទៃដី៣.១៤ហិកតានៅចំនុចស្នាក់ការរងស្រែផ្លែង
៥-ញាក់ រី នៅក្រោយទល់ ម៉ុល utm 712755-1338926 ផ្ទៃដី៦.៩ហិកតានៅចំនុចស្នាក់ការរងកណ្ដាលកែវសីមា។
៦-សែ ផាត ពេជ្យ អឹប utm 698183.1355460 ផ្ទៃដី១៧៧.៥៦ហិកតា នៅចំណុចស្នាក់ការរងពូគង់។
៧-ថាក់ តូយ ញឹក ពូល កយ ប្រាប់ utm 725767-1383664ផ្ទៃដី ៣.៨២ហិកតា នៅចំនុច ស្នាក់ការរងស្រែអុី ។
៨-ធី សារ៉ាន់ utm 703933-1352708 ផ្ទៃដី ២១.៣១ហិកតានៅចំនុចស្នាក់ការរងស្រែផ្លែង
៩-អាន នា ភ័ណ្ឌថាន់ utm704640-1353303ផ្ទៃដី៤៥.១២ហិកតានៅចំណុច ស្នាក់ការរងស្រែផ្លែង ។
ពាក់ព័ន្ធរបាយការណ៍ ចំពោះឈ្មោះអ្នកទន្ទ្រានយកដី ដែលចុះពិនិត្យជាក់ស្ដែងដោយមន្ត្រីបរិស្ថាន លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” យ៉ាងដូច្នេះថា , ករណីទន្ទ្រានដីនេះ ខាងជំនាញរបស់លោកពិតជាបានចុះទៅពិនិត្យជាក់ស្ដែង ប៉ុន្តែភាគច្រើន ជាតំបន់ដែលគេបាន រស់នៅ និងកាប់ឆ្ការ យូរហើយ។
សូមជម្រាបជូនថា : បើឈ្មួញឃុបឃិតគ្នាជាមួយនឹងសមត្ថកិច្ច មន្ត្រីជំនាញ លួចធ្វើសកម្មភាពរ៉ែមាស នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺមានកំហុសធ្ងន់ធ្ងរបំផុត ពីព្រោះថា មានក្រុមហ៊ុនស្របច្បាប់មួយយ៉ាងធំ កំពុងវិនិយោគធ្វើរ៉ែមាស បង់ពន្ធជូនរដ្ឋ ហើយរាជរដ្ឋាភិបាល តែងតែផ្ដល់អំពីទិន្នន័យ ចំពោះសកម្មភាពរ៉ែមាសនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចជាតិ ៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”