ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានកត្តាធំៗចំនួន៤ ដែលត្រូវឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា មានកត្តាធំៗចំនួន៤ ដែលត្រូវឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្រ្តី :

 គឺ១-មានការឯកភាពផ្ទៃក្នុងពីគណបក្ស ។

 ២-ជាប់តំណាងរាស្ត្រ ។

៣-ត្រូវតែងតាំងពីព្រះមហាក្សត្រ ។

និងទី៤- ត្រូវឆ្លងកាត់ពីសភាជាតិ ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា  : ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា។ 

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីចាំផ្ទះ  បានប្រាប់ទៅកាន់រដ្ឋមន្ត្រីទាំងអស់របស់រដ្ឋាភិបាលចាំផ្ទះឱ្យត្រៀមលះបង់តួនាទីរបស់ខ្លួន ដើម្បីផ្ដល់សិទ្ធិដល់យុវជនជំនាន់ក្រោយដឹកនាំប្រទេសបន្ត។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋមន្ត្រីបច្ចុប្បន្នអាចនឹងនឹងធ្វើជាតំណាងរាស្ត្របន្ទាប់ពីបញ្ចប់ការងាររបស់ខ្លួននៅអាណត្តិនេះ។

សម្ដេចថា៖ «សង្ឃឹមថានឹងលះបង់និងអង្គុយក្នុងសភាជាតំណាងរាស្ត្រព្រោះពួកយើងចាស់ៗអស់ហើយ»។

សូមបញ្ជាក់ថា, ពាក់ព័ន្ធលទ្ធផលបឋម ដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ។

តាមលទ្ធផលបឋមបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ​២២៨ ស្មើនឹង ៨៤,៥៩%៕

ដោយ ៖ សហការី


ចែករំលែក៖